មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅវិទ្យាល័យសុខអានដូងខ្ពស់ ស្រុកបូរីជលសារ.!

ខេត្តតាកែវ : នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ រួមជាមួយ លោក នួន សំណាង អភិបាលរងស្រុកបូរីជលសារ រួមជាមួយ អាជ្ញាធរមូលដ្ឋាន និងសហការី នៃមន្ទីរព័ត៌មានខេត្ត ធ្វើការដង្ហែរក្បួន និងផ្សព្វផ្សាយ អំពីយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ-Say No to Fake News » ដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅវិទ្យាល័យសុខអានដូងខ្ពស់ ព្រមទាំងបាន ធ្វើការដង្ហែរក្បួន ចាក់ឃោសនស័ព្ទ (មេក្រូ) នៅតាមដងផ្លូវ សំខាន់ៗនានា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ ខេត្តតាកែវ៕

រាយការណ៍ ដោយ លោក ហុិន សុខុន

Leave a Reply

Your email address will not be published. Required fields are marked *