ទីតាំងលួចលាក់បង្កប់បេីកល្បែងសុីសង ជល់មាន់តាមប្រព័ន្ធអនទ្បាញ និង ឆ្នោតទ្បូតូ ជាដេីម កំពុងតែដំណេីរ បានដោយរលូន ក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ.!

ភ្នំពេញ@.ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ម្តងរួចមកហេីយ ស្តីពីការរឹតបន្តឹង ជុំវិញករណីស្តីពីការបិតមិនអនុញ្ញាតអោយមានការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទ ទាំងទ្បាយណាដែលកេីតមាន ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ ក្នុងរាជធានីភ្នំពេញ។ តែដោយទ្បែកបេីជាមានការបេីកលេងបានដោយរលូនទៅវិញ នៅទីតាំងដុះស្លែមួយកន្លែង នៅតាមបណ្ដោយផ្លូវ 357 ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទីតាំងខាងលើ មិនគោរពប្រសាសន៍របស់ថ្នាក់ដឹកនាំ មន្ត្រីអនុវត្តច្បាប់មូលដ្ឋាន ព្យាយាមបិតបាំង មិនមានការចុះបង្រ្កាប បណ្តែតបណ្ដោយ អោយកេីតមាន ការបេីកលេងនូវល្បែងសុីសង ជល់មាន់ តាមទូរទស្សន៍អន និង ឆ្នោតទ្បូតូ ជាដេីម នៅភូមិសាស្ត្ររបស់ខ្លួន មួយកន្លែងនៅតាមបណ្ដោយផ្លូវ 357 ស្ថិតនៅភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយបច្ចុប្បន្ននេះសង្កេតឃើញថា ទីតាំងខាងលេី នៅតែបន្តបេីកលេងដំណើរការ បានដោយរលូន ដោយគ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់ របស់អាជ្ញាធរ អ្វីបន្តិចសោះទ្បេីយ។

ជាក់ស្តែងពលរដ្ឋក៏ដូចជាមហាជនមានក្តីសង្ឃឹមយ៉ាងមុតមាំថា និងរងចាំមេីល ចំណាត់ការដ៏ក្តៅរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន តាមភូមិសាស្ត្ររបស់ខ្លួន ជាពិសេសផងនោះ ក៏មានការ សូមសំណូមពរដល់មន្ត្រីជំនាញ ពាក់ព័ន្ធ អនុវត្ដច្បាប់ ក្នុងមូលដ្ឋាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ និង លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ មេត្តា យកចិត្តទុកដាក់ ចុះត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបតាមផ្លូវច្បាប់បទល្មើសល្បែងសុីសងគ្រប់ប្រភេទ ដែលកំពុងសំងំលួចលាក់បេីកលេងល្បែងសុីខាងលេីនេះផងទាន ។

បច្ចុប្បន្នទីតាំងដុសស្លែខាងលើ កំពុងតែសប្បាយចិត្ត និងបេីកលេងដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *