ភ្នំពេញ.@នេះបេីយោងតាមប្រសាសន៍របស់ថ្នាក់ដឹកនាំ ស្តីពីការរឹតបន្តឹងជុំវិញករណី លេីការទប់ស្កាត់បនល្បែងសុីសងគ្រប់ប្រភេទ ស្តីពីការបិតមិនអនុញ្ញាត មិនអោយកេីតមាន នូវការ បេីកលេងបនល្បែងសុីសង ទាំងទ្បាយណានៅតែបន្តកេីតមានជាដដែលៗ ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន ដោយគេសង្កេតឃេីញថា នៅតែបន្តកេីតមាននូវការបេីក លេងល្បែងសុីសងបានដោយសារី យ៉ាងរលូន នាបច្ចុប្បន្ននេះ ។
ដោយទទួលបាន សេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋដោយសង្កេតឃើញថា ទីតាំងមួយចំនួន នៅមិនគោរពស្តាប់ប្រសាសន៍របស់ថ្នាក់ដឹកនាំ នៅតែបន្តមានការលួចបង្កប់បេីកលេងបានដោយរលូន បានដោយសេរី ដោយជ្រកក្រោមផ្លាស់យីហោ ផ្សេងៗ គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់អាជ្ញាធរពីចំណាត់ការបង្រ្កាប អ្វីបន្តិចសោះទ្បើយ។
បច្ចុប្បន្នមានទីតាំងផ្សេងៗគ្នា ជាច្រើក្នុងភូមិសាស្ត្រក្នុងខណ្ឌពោធិ៍សែនជ័យនៅតែបន្តមានការបេីកលេងបានដោយសេរី បានយ៉ាងរំភើយ បានយ៉ាងសុខស្រួលរលូនទៅវិញ ដែលមានទីតាំ ចំនួន៣ ស្ថិតនៅ ភូមិចំការឪឡឹក២ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ/ និង ទីតាំង ក្នុងភូមិ ព្រែកទា សង្កាត់ ចោមចៅ 3 ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ/ និង ទីតាំង ភូមិព្រៃព្រីងខាង ត្បូងសង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ និង ទីតាំងមួយទៀត បង្កប់ក្នុងហាងកាហ្វេ មានឈ្មោះ “និកា កាហ្វេ”ដែលស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចម្ងល់ពលរដ្ឋ ថាតេីអំណាចម្ចាស់ទីតាំងខាងលេី ខ្លាំងជាងអភិបាលខណ្ឌទៀតឬ ? ទេីបបានជាមានបន្តលួចលាក់បេីកលេងបានដោយសេរី បានយ៉ាងរលូនបែបនេះ បានយ៉ាងសុខស្រួលថែមទៀតផង ឬក៏មានការត្រូវដងត្រូវផ្លៃអស់ហេីយទេដឹង ទេីបបានជាល្បែងសុីសងមួយចំនួន នៅតែបណ្តែតបណ្ដាញ កេីតមាន ល្បែងជល់មាន់តាមទូរទស្សន៍អនទ្បាញ និង ឆ្នោតទ្បូតូ គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ ដែលបច្ចុប្បន្ននេះ ទីតាំងខាងលេីកំពុងតែបេីកលេងដំណើរបានដោយរលូន គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់ អ្វីបន្តិចសោះទ្បេីយ ។
អង្គភាពសារព័ត៌មាន យេីងខ្ញុំបាទទួលសារពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅបានដាក់ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា សមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមថាយ៉ាងមុតមាំ និងរងចាំមេីល លេីចំណាត់ការក្តៅរបស់ លោក សក់ ចាន់កញ្ញារិទ្ធី អភិបាលខណ្ឌពោធិ៍សែន និង លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជុំករណីស្តីពីការ លួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ កេីតក្នុងភូមិសាស្ត្ររបស់ខ្លួន ។
បច្ចុប្បន្នទីតាំងជាច្រេីន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរី ដោយគ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕
ទី ១ ស្ថិតនៅ ភូមិចំការឪឡឹក២ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី ២ ទីតាំង ក្នុងភូមិ ព្រែកទា សង្កាត់ ចោមចៅ 3 ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី ៣ ក្នុងហាងកាហ្វេ មានឈ្មោះ “និកា កាហ្វេ”ដែលស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី ៤ ទីតាំង ភូមិព្រៃព្រីងខាង ត្បូងសង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញស្ថិតនៅ ផ្លូវអង្គតាមិញ.ភូមិគោចំបក់ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ទីតាំងលួចលាក់ជល់មាន់តាមទូរស្សន៍អនទ្បាញ អាជ្ងាធរខណ្ឌពោធិ៍សែនជ័យ គ្មានចំណាត់ការ ទប់ស្កាត់នៅតែបណ្តែតបណ្តោយ អោយមានការបេីកលេងប្រជុំគ្នាយ៉ាងណាធិបតី គ្នានការចុះបង្រ្កាបដែលទីតាំងស្ថិតនៅ ក្នុងភូមិព្រែកទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។