ខេត្តព្រះសីហនុ@.សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង១៥នាទី បានឃាត់រថយន្ដ ០១គ្រឿងម៉ាក FORD Raptor F150 ពណ៌ស ពាក់ផ្លាកលេខកម្ពុជាSYA.0809 លើផ្លូវ១០០ ត្រង់ចំណុច វេទិកា៧មករា ស្នាក់នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ WANG YONGSEN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ចិន មានបណ្ណបើកបរកម្ពុជា ប្រភេទ ខ(B) ចុះថ្ងៃទី07-04-2025 សុពលភាពរយៈពេល ១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីបើកបរវ៉ាជែង នៅរាជធានីភ្នំពេញ និងប៉ះរថយន្ដ ១គ្រឿងទៀត នៅខេត្តកែប ។គេមិនដឹងថាតើចិនម្នាក់នេះជាម្ចាស់ឡានឬក៏គ្រាន់តែជាអ្នកជួលឡានគេជិះនោះទេ?។ព្រោះថាឡានខាងលើនេះដំបូងនិងបច្ចុប្បន្ននៅតែជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ប៊ុនសត្យាស្នងការការរងរាជធានីភ្នពេញនៅឡើយ។តែក្រោយកើតហេតុបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងមានការថតចែកផ្សាយតាមបណ្តាញសង្គមលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងរាជធានីភ្នំពេញបានប្រាប់កាសែតថាលោកបានលក់ឡានម៉ាក FORD Raptor F150 ពណ៌ស ពាក់ផ្លាកលេខកម្ពុជាSYA.0809អោយឈ្មោះ ឡេ សារ៉េន តាំងពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៥ ដោយមានធ្វើលិខិតលក់ផ្ដិតមេដៃទុកជាឯកសារត្រឹមត្រូវ ។ប៉ុន្តែលោកប៊ុនសត្យាមិនបានបញ្ជាក់ថាហេតុអីលោកមិនកាត់ឈ្មោះឲ្យលោកឡេសារ៉ននោះទេ?។
ករណីនេះលោកស្នងការរងថាទង្វើបេីកបរប៉ះពារអ្នកដទៃ សូមសមត្ថកិច្ចស្រាវជ្រាវអញ្ជើញឈ្មោះ ឡេ សារ៉េន ដែលជាអ្នកទិញមកសួរនាំទេីបដឹងការពិត ។តែឡូវនគរបាលខេត្តព្រះសីហនុចាប់បានឡានទៅជាចេញចិនឯណាឆ្កុយ?។