ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានដឹកនាំប្រជុំផ្សព្វផ្សាយលើកិច្ចការងារចរាចរណ៍ ជូនដល់លោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកនាយ-នាយរងការិយាល័យនគរបាលសណ្តាប់ធ្នាប់ លោកនាយ-នាយរងការិយាល័យនគរបាលសណ្តាប់ធ្នាប់ លោកនាយផ្នែក និងលោកអធិការរង ទទួលការងារចរាចរណ៍ តាមបណ្តាខណ្ឌទាំង១៤ និងលោកប្រធានគោលដៅចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ ដោយផ្តោតសំខាន់ទៅលើការពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ចៀសការឈប់-ចតលេីទ្រូងផ្លូវល្មេីសសញ្ញាចរាចរណ៍ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈជាទីកន្លែងលក់ដូរ ជាពិសេសផ្សព្វផ្សាយបន្តជូនដល់កងកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅ រឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តធុនធ្ងន់ និងរ៉ឺម៉កដឹកសំពីងសំពោងចូលក្រុង និងយានយន្តកែច្នៃស៉ីម៊ាំង៕