ត្បូងឃ្មុំ@.បេីទោសបីជាមានប្រសាសន៍របស់ថ្នាក់ ស្តីពីការរឹតបន្តឹងជុំវិញករណីល្បែងសុីសងស្តីពីការបិតមិនអនុញ្ញាតមិនអោយកេីតមាន នូវការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទបេីទោសនីជាយ៉ាងណាក៏ដោយ ក៏នៅតែកេីតមានល្បែងសុីសង ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ របស់ខ្លួន តាមបណ្តាលឃុំស្រុកខេត្តមួយចំនួនកេីតមានជាដដែលៗ តែដោយទ្បែកបច្ចុប្បន្ន នៅតែមានការលួចបេីកលេងបានដោយរលូនដោយសេរីរលូនទៅវិញ នៅក្នុងភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។
តេីអំណាចម្ចាស់ទីតាំង ខ្លាំងជាងចៅហ្វាយស្រុកទៀតឬ .? ទេីបជាបានមានការនៅបន្តលួចបេីលេងបានដោយសេរីបានរលូនយ៉ាងនេះ បានយ៉ាងងាយស្រួលថែមទៀតផង ឬក៏មានការឃុបឃិតគ្នាជាប្រពន្ធ័ទេដឹង ទេីបមានការបិតបាំងសំងំបានបណ្តែតបណ្ដាញ អោយមានការលួចបេីកលេងនូវល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនទ្បាញ គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ដែលបច្ចុប្បន្ន នៅទីតាំងខាងលេីកំពុងតែបេីកលេងដំណើរដោយរលូនគ្មានខ្វល់សំណាញ់ផ្លូវច្បាប់អ្វីបន្តិចសោះទ្បេីយ ។
អង្គភាពសារព័ត៌មាន យេីងខ្ញុំបាទទួលសារ ពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅបានដាក់ស្មេីដល់អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា សមត្ថកិច្ចក្នុងមូលដ្ឋាន ពួកគាត់នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ លោក អភិបាលស្រុកដំបែរ និង លោក អធិការស្រុកតំបែរ ដោយបន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ កេីតក្នុងភូមិសាស្ត្ររបស់ខ្លួន ។
ដោយទ្បែកជាពិសេសផងនោះ ក៏មានការ សូមសំណូមពរដល់ថ្នាក់ដឹកនាំ ឯកឧត្តម ប៉ែន កុសល្យ អភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ចិន នី ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបតាមផ្លូវច្បាប់បទល្មើស បេីកបនល្បែងសុីសង គ្រប់ប្រភេទ ខាងលេីនេះផងទាន ។
បច្ចុប្បន្នទីតាំងជាច្រេីន ក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ
កំពុងតែសប្បាយចិត្ត និងបេីកលេងល្បែងសុីសង បានដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕
ចេញផ្សាយ ថ្ងៃច័ន្ទ ខែ មីថុនា ឆ្នាំ២០២៥