ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹកលេខលេខ៨២៧ និងលេខ២៦៩ (ប្រចាំខេត្តកោះកុង).!!

ខេត្តកោះកុង ៖ នារសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំជាតិភូមិភាគទី៣-ទី៤ និងទី៥ បានចុះសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹកលេខលេខ៨២៧ និងលេខ២៦៩ (ប្រចាំខេត្តកោះកុង) ។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមប្រធាននាយកដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជួយឧបត្ថម្ភដល់វរសេនាតូចនីមួយៗ ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទទួលបានថវិកា និងគ្រឿងឧបភោគ-បរិភោគ មួយចំនួន ដូចខាងក្រោម ៖
*វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩
-មី ចំនួន ៤២កេស
-ត្រីខ ចំនួន ៤០យួរ
-ថវិកា ចំនួន ២,៥០០,០០០រៀល (ក្នុងនោះកម្លាំងម្នាក់ៗទទួលបានចំនួន ២ម៉ឺនរៀល × ១២៥នាក់)
-ថវិកាសម្រាប់កសាងវរ:ចំនួន ២,០០០,០០០លានរៀល ។
*វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧
-មី ចំនួន ៤២កេស
-ត្រីខ ចំនួន ៤០យួរ
-ថវិកា ចំនួន ២,០០០,០០០រៀល (ក្នុងនោះកម្លាំងម្នាក់ៗទទួលបានចំនួន ២ម៉ឺនរៀល × ១០០នាក់)
-ថវិកាសម្រាប់កសាងវរ:ចំនួន ២,០០០,០០០លានរៀល ។
*ទីបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣:
-មី ចំនួន ១២កេស
-ត្រីខ ចំនួន ១០យួរ
-ថវិកាសម្រាប់កសាងទីបញ្ជាការចំនួន ១,០០០,០០០លានរៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *