កណ្ដាល ៖ ភាពមិនប្រក្រតីរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថន្តផ្លូវជាតិលេខ៣ភូមិដើមត្រាំងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលប្រែក្លាយជាប្រធានបទមួយសំរាប់អាជីវករនិងឈ្មួញប្រកបរបរដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមួយនេះ។
ប្រភពពីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខលេខ៣ភូមិដើមត្រាំងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានឲដឹងថា ករណីមន្ត្រីដែលប្រចាំការនៅស្ថានីរថយន្តលេខ៣ភូមិដើមត្រាំងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយប្រព្រឹត្តរបៀបពុករលួយ។ ទោះប្បីជារថយន្តដឹកទំនិញមិនលើសទម្ងន់ ក៏មន្ត្រីប្រចាំការនៅស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិដើមត្រាំងឃុំអន្លង់រមៀតទារលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។
ក្រុមឈ្មួញនិងអាជីវករដឹកទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ ៣ភូមិដើមត្រាំ ឃុំអន្លង់រមៀត បានឲ្យដឹងថារថយន្តដឹកលេីសទម្ងន់ឬមិនលេីសទម្ងន់ ក៍តម្រូវឲ្យបង់លុយតាមការកំណត់ មិនរំលងបានឡើយ។ ដូច្នេះហើយសូម លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលទើបនឹងឡើងកាន់តំណែងថ្មី មិនគួរបណ្ដែតបណ្ដោយអោយប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិដើមត្រាំង ឃុំអន្លង់រមៀត ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពេីចិត្តតទៅទៀតនោះឡើយ។
ប្រភពពីមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានអោយដឹងថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ខាងលើរកវិធីសាស្រ្តគ្រប់បែប យ៉ាងដើម្បីប្រមូលលុយឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ជញ្ជីងថ្លឹងនិងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនចែកគ្នាធ្វើមានធ្វើបានផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗបើទោះប្បីជារថយន្តមានការដឹកទំនិញលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើទោះប្បីជារថយន្តដឹកទំនិញមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃទារលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួល ស្គាល់ថា រថយន្ដដឹកជញ្ជូនទំនិញអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិភូមិដើមត្រាំងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បន់អោយតែមានរថយន្តដឹកទំនិញលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ ទោះប្បីរថយន្ដដឹកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវតែបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដចំណុចខាងលើមិនអាចតវ៉ាបាន។
ពាក់ព័ន្ធមន្ត្រីប្រចាំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពង់ភ្នំ នៅលើផ្លូវជាតិលេខលេខ៣ភូមិដើមត្រាំងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ពិតជាបង្កអោយមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតបាក់ស្រុតជាបន្ដបន្ទាប់។
ក្រុមអ្នកបើករថយន្ត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការនិងជាប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស នឹង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មិនគួរបណ្ដែតបណ្ដោយឲ្យប្រធាន.អនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ននិងបក្សពួកនៅលេខ៣ភូមិដើមត្រាំងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ៕