ទីតាំងបង្កប់បេីកល្បែងសុីសង នៅតែបន្តបណ្តែតបណ្ដោយ អោយកេីតមាននូវបនល្បែងសុីសង គ្រប់ប្រភេទ ជល់មាន់តាមទូរស័ព្ទអនទ្បាញ និង ឆ្នោតទ្បូតូ កំពុងតែរីករាយដាល ដូចផ្សិត ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ.!

ភ្នំពេញ បច្ចុប្បន្នគេសង្កេតឃើញថា មូលដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងសង្កាត់ចោមចៅទី១ នៅតែមានការបេីកល្បែងសុីសង គ្រប់ប្រភេទ កេីតព្រោងព្រាត តាមបណ្តាលក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ ចោមចៅទី១ សម្បូរទៅដោយកេីតបនល្បែង សុីសង បេីកលេងតាមប្រព័ន្ធអនឡាញ ជល់មាន់និង ឆ្នោតទ្បូតូ កំពុងតែធ្វេីចរាចរណ៍ រត់ការពាសពេញ ខណ្ឌពោធិ៍សែនជ័យ ដោយលួចលាក់បង្កប់ក្នុងហាងកាហ្វេមួយកន្លែង មានហីហោ ឈ្មោះ (និកា កាហ្វេ)ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បេីទោសបីជាមានប្រសាសន៍របស់ថ្នាក់ដឹកនាំ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទដោយគ្មានការលើកលែង ដោយទ្បែកក៏នៅមិនបានអនុវត្ត នូវវិធានការដែលបានដាក់ចេញអោយមានប្រសិទ្ធភាពបាននៅទ្បេីយនោះទេ ។

មានទីតាំងជាច្រើនដែលបាន បង្កប់លួចលាក់ លេងក្នុងហាងកាហ្វេ និងតារាងបាល់ទះជាច្រើនទីតាំង ដោយបានទទួលភ្ញៀវមានប្រុសស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹក គគ្រេង ហាក់ដូចជា មិនខ្លាចញញើតសមត្ថកិច្ច និងសំណាញ់ផ្លូវច្បាប់ អ្វីបន្តិចសោះឡើយ។

ទីតាំងលួចលាក់បង្កប់ក្នុងហាងកាហ្វេមួយកន្លែង មានហីហោ ឈ្មោះ (និកា កាហ្វេ)ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋ ស្មេីដល់បណ្តាញសារព័ត៌មាន ក្នុងសង្គម ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ថ្នាក់ដឹក ជាពិសេស ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

ស្នេីដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តជួយចុះត្រួតពិនិត្យនូវទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភាពអសន្តិសុខក្នុងសង្គម ភូមឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា និងកែធ្វេីការតម្រូវរាល់ការចុះផ្សាយព័ត៌មានជុំវិញករណីខាងលើ និងរង់ចាំការឆ្លើយតន បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *