បែកធ្លាយរឿងលោក ឈឿង ផល្លាង ប្រធាន មន្ទីរសាធារណៈការខេត្តឧត្តរមានជ័យ រត់ ការឲ្យកូនប្រសារ របស់ខ្លួន ឡើងជាអនុប្រធានមន្ទីរសាធារណៈការ ទាំងមិនដែលឃើញមុខ មកបម្រើការងារផង តើចេះការងារអត់..?

ខេត្តឧត្តរមានជ័យ: តាមប្រភពព័តមាន ពីមន្រ្តីក្នុងអង្គភាព នៃមន្ទីរសាធារណះការ នឹងដឹក ជញ្ជូនខេត្តឧត្តរមានជ័យ កំពុងផ្ទុះការមិនពេញចិត្ត ចំពោះលោក ឈឿង ផល្លាង ដែលមានតួរនាទីជាប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បច្ចុប្បន្ន កំពុងបានធ្វើការរត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីស្នើរសុំ សម្របសម្រួល ពីថ្នាក់លើ ដើម្បីឲ្យកូន ប្រសាររបស់ខ្លួន ឈ្មោះ ណារ៉ា វិទូ កល្បណ ឡើងជាអនុប្រធានមន្ទីរ សាធារណះការនិងដឹក ជញ្ជូនខេត្តឧត្តរមានជ័យ។
#បញ្ជាក់ : ក្នុងឈ្មោះបានចូលបម្រើការងារនៅថ្ងៃទី៧ខែកក្កដាឆ្នាំ ២០១៦ មានរយះពេល ៦ឆ្នាំក្របខ័ណ្ឌក.២.៣. ប៉ុន្តែ មានតែឈ្មោះ សុីប្រាក់ខែរដ្ឋ មិនដែលឃើញមុខចូលបម្រើការងារនោះទេ.ហើយក៏ត្រៀមឡើងជាអនុ ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូន នៅ ពេលខាងមុខនេះផងដែរ.. ខណះលោកប្រធានមន្ទីររូបនេះត្រៀមនិងចូលនិវត្តន៍នៅពេលខាងមុខបន្តិចទៀតនោះ ។
#បញ្ហាទាំងអស់នេះ ធ្វើឲ្យផ្ទុះការ រិះគន់ ពីមន្រ្តីក្នុងអង្គភាពជាមួយគ្នា ដែលខំបម្រើ ការងារមានស្នាដៃ មករាប់សិបឆ្នាំមិនសប្បាយចិត្ត ពាក់ព័ន្ធនិងបញ្ហានេះ.. ដោយ សារតែមន្រ្តីជាខ្សែរនិងសាច់ញាតិរបស់ថ្នាក់ ដឹកនាំមន្ទីរ ទើបបញ្ហានេះ ពុំមានមន្រ្តីណាហ៊ានបញ្ចេញយោបល់មតិអ្វីនោះឡើយបានត្រឹមតែការក្រៀមក្រំចិត្តតែប៉ុណ្តោះ។

Leave a Reply

Your email address will not be published. Required fields are marked *