បែកធ្លាយកំពូល ឧកញ៉ាទាំងបីកំពុងទទួលផលប្រយោជន៍ កប់ក្តោង ក្នុងខេត្តពោធិ៍សាត់ ?

ខេត្តពោធិ៍សាត់@.បែកធ្លាយឧកញ៉ាទាំងបីនាក់តើអ្នកណាមេអ្នកណាកូនចៅរឿងមិនមិនប្រក្រតី បានផ្ទុះឡើងដោយសារតែលោកឧកញ៉ាទាំងបីនាក់កាន់អាជ្ញាប័ណ្ណច្បាប់ស្ដារបាទអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ សព្វថ្ងៃនេះ តើអាជ្ញាប័ណ្ណឬច្បាប់ស្ដារបាទអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ដើរបានត្រឹមណាទើបមានទីបញ្ចប់
មិនធម្មតាបើគិតទៅឧកញ៉ាទាំងបីនាក់នេះបើរកស៊ីចំណេញតិចគឺមិនចេះរកទេ ព្រោះគាត់ធ្លាប់តែរកស៊ីបំផ្លាញធនធានធម្មជាតិទៅហើយ បើកគិតពីមុខសញ្ញាវិញគឺមុខសញ្ញាតែដដែលដដែលទេអត់មានផ្លាស់ប្ដូរផ្នត់គំនិតរកស៊ីអ្វីក្រៅពីបំផ្លាញជាតិនោះទេ។

សកម្មភាពឧកញ៉ាទាំងបីកំពុងតែធ្វើយ៉ាងអាណាធិបតេយ្យ គឺនៅទីតាំង គីឡូ 56 និងគីឡូ 57 ចំណុចចិនយំ ចំណុចអូរលាក់មាស ភូមិសាស្ត្រព្រំប្រទល់ស្រុកក្រវ៉ាញ និងស្រុកវាលវែង ទឹកដីខេត្តពោធិ៍សាត់ សម្រាប់លោកឧកញ៉ាខ្មាបើរកស៊ីស្របច្បាប់គឺមិនដែលមាន មានតែបើកល្បែងស៊ីសងខុសច្បាប់និងបំផ្លាញធនធានធម្មជាតិ ឥឡូវនេះនៅកន្លែងគោលដៅខាងលើកំពុងតែគេងចំណេញនិងបំផ្លាញធនធានធម្មជាតិក្រៅប្រព័ន្ធអាជ្ញាប័ណ្ណ ដែលខ្លួនទទួលសិទ្ធិស្ដារបាទអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ចង់បញ្ជាក់ថាកន្ទេលធំប្រឡំដេកក្បាលទំពែកស្រាប់ហើយប្រឡំកោរថែម។

ដាច់ដោយឡែកសូមនិយាយពីលោកឧកញ៉ាង៉ោ ម៉ៅ អតីតឈ្មួញឈើយ៉ាងសកម្មបច្ចុប្បន្នតួនាទីជាអធិការរងស្រុកក្រគរហើយក៏នៅតែឈ្មួញឈើដដែល កន្លងមកអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយថាលោកបានដាក់ប៉ុស្តិ៍ប្រដេញឡាននៅពេលយប់គៀបយកលុយពីឈ្មួញដឹកទំនិញឆ្លងកាត់គោលដៅឈរជើងរបស់លោក បើគិតទៅមានតែខេត្តពោធិ៍សាត់មួយគត់ហ៊ានដាក់ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រដេញគៀបយកលុយពីរឈ្មួញដឹកទំនិញផ្សេងៗដែលឆ្លងកាត់គោលដៅរបស់ខ្លួន។

ប្រជាពលរដ្ឋសូមសំណូមពរទៅថ្នាក់ដឹកនាំនិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាជួយអន្តរាគមន៍រំដោះឈើក្រៅប្រព័ន្ធអាជ្ញាប័ណ្ណឬមួយច្បាប់ស្ដារបាទអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ដែលលោកឧកញ៉ាទាំងបីកំពុងតែធ្វើសកម្មភាពនៅគោលដៅខាងលើសព្វថ្ងៃនេះផងទាន បើពុំមានការទប់ស្កាត់ទេធនធានធម្មជាតិច្បាស់ជារលាយអស់ដោយសារស្នាដៃលោកឧកញ៉ាទាំងបីទៀតហើយ ពីមុនល្បីបំផ្លាញធនធានធម្មជាតិនៅទិសខាងកើត ខាងកើតរលាយអស់ឥឡូវនេះបែរមកទិសខាងលិចម្ដងហើយ៕
{ខេត្តពោធិ៍សាត់ថ្ងៃទី 8 ខែឧសភាឆ្នាំ 2025}

ដកស្រង់ ពី ហ្វេសប៊ុក ផេក សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *