ខេត្តសៀមរាប@.ប្រភពពីអាជីវករនិងក្រុមឈ្មួញទាំងតូច ទាំងធំដែលដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបបានប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃយ៉ាងត្រជាក់ចិត្តមិនគួរលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសមើលរំលង។
ប្រភពពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញពីខេត្តសៀមរាបចូលទៅភ្នំពេញ និងពីខេត្តផ្សេងៗ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងនៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត ដោយសារអាងខ្នងបង្អែករឹងមាំមន្ត្រីធំៗនៅមន្ទីរសាធារណការនិងដឹកជញ្ជួនខេតសៀមរាប។
ចំណែកលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចភូមិពួកថ្មីឃុំឃុំពួកស្រុកពួកខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្ត។
ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាបចូលមករាជធានីភ្នំពេញនិងខេត្តផ្សេងៗ បានឲ្យដឹងថា ទោះប្បឺពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានស្ថានីយ៍នៅចំណុចភូមិពួកថ្មីឃុំពួកស្រុកពួកខេត្តសៀមរាប មិនអាចរំលងបានឡើយហើយគ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាបាននោះទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះយកឈ្មោះអ្នកធំខាងលើមកបិទបាំងភាពមិនប្រក្រតីរបៀបពុករលួយរបស់ខ្លួនជារៀងរហូតមិនញញើតអ្វីទាំងអស់។
ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ប្រធាន.អនុប្រធានដោយមិនបាច់ចូលថ្លឹងឡើយ។
ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធាន មន្ទីរសាធារណការខេត្តសៀមរាបបណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តឃុំពួកស្រុកពួកខេត្តសៀមរាបធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និង លោក សេង ឈួន មេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរតែពិនិត្យឡើងវិញខ្លះផង។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅភាពមិន ប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធាន. អនុប្រធានស្ថានីយ៍ជញ្ជីងខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃមិនញញើតអ្វីទាំងអស់៕
ព័ត៌មាន បឋម ប្រភព ពីហ្វេសប៊ុក អំណាចខ្មែរ