លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំប្លង់កែលកែលម្អសោភ័ណភាពច្រាំងស្ទឹងបណ្ដោយសងខាងដងស្ទឹងព្រែកត្នោត…!!

#នារសៀលថ្ងៃ សុក្រ ១៤រោច ខែផល្គុន ចត្វាស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ÷

**
@:កំពុងស្ពឺ@: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំប្លង់កែសម្អសោភ័ណភាពច្រាំងស្ទឹង រៀបចំសួនច្បារធ្វើផ្លូវថ្មើជើង និងផ្លូវជិះកង់ តាមបណ្ដោយសងខាងដងស្ទឹងព្រែកត្នោត សម្រាប់អភិវឌ្ឍន៍ និងអភិរក្សនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត (ស្តីទី) លោកអភិបាល នៃគណៈអភិបាលក្រុងច្បារមន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

#រាយការណ៍ដោយ # ញៀប ចាន់ ប្រជាប្រិយ(១៦)

☎️ទំនាក់ទំនង: 012607214

Leave a Reply

Your email address will not be published. Required fields are marked *