@:នាព្រឹក ថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥÷
@: កំពុងស្ពឺ@:លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការរៀបចំប្លង់កែសម្អសោភ័ណភាពច្រាំងស្ទឹង រៀបចំសួនច្បារធ្វើផ្លូវថ្មើជើង និងផ្លូវជិះកង់ តាមបណ្ដោយសងខាងដងស្ទឹងព្រែកត្នោត សម្រាប់អភិវឌ្ឍន៍ និងអភិរក្សនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ហែម ខន ជាន់ទី៣ នៃអគាររដ្ឋបាលខេត្ដ ។
ដោយមានអញ្ជើញចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋាន លោកយករងរដ្ឋបាលសាលាខេត្ដ លោកប្រធានមន្ទីរដ.ន.ស.សខេត្ដ អធិការរងក្រុង មេបញ្ជាការរងក្រុង លោក លោកស្រី មេឃុំ ចៅសង្កាត់ លោកមេភូមិ និងលោក លោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕
#រាយការណ៍ដោយ ញៀប ចាន់ ប្រជាប្រិយ(១៦)
- ☎️ទំនាក់ទំនង:012607214