ខេត្តកំពង់ស្ពឺ@.បច្ចុប្បន្នទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “អម្រឹត” ខាងលេីត្រូវបានបិទទ្វាររក្សាទុកចោល រយៈពេលយូឆ្នាំណាស់មកហេីយ ដោយមិនមានការបេីកដំណើរការអ្វីនោះទេ តែផ្ទុយទៅ មានជនខិលខូចតាំងខ្លួនជាមេការ បានឆ្លៀតឱកាស រត់ការយកទីតាំងមួយនេះ ទៅបង្កប់លួចលាក់បង្កើតបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ទៅវិញ ដែលជាប្រភេទល្បែង កាស៊ីណូគ្មានច្បាប់អនុញ្ញាតអ្វីនោះទេ ដែលមានស្ថិតនៅក្នុង ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ផងដែរថា ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “អម្រឹត “ខាងលេីជាទីតាំងបានបិទទ្វាររក្សាទុកចោលយូរឆ្នាំណាស់មកហេីយ មិនដំណើរការអ្វីនោះទេ តែដោយទ្បែកបច្ខុប្បន្នបែជាមានការលួចបង្កប់បេីកលេងល្បែងស៊ីសងខុសច្បាប់បេីកលេងយ៉ាងណាធិបតេយ្យទ្រង់ទ្រាយធំទៅវិញ ដោយលួចបើកដំណើរការបានយ៉ាងរលូន និងបានរក្សាដោយភាពស្ងប់ស្ងាត់ថែមទៀតផង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៥ កន្លែងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វេីការចុះបង្ក្រាបម្តងរួចហេីយ និងបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ១៨នាក់ ពាក់ព័ន្ធនិងការបេីកល្បែងស៊ីសងខុសច្បាប់ ដោយគោរពអនុវត្ត តាមប្រសាសន៍ណែនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងទទួលបញ្ហាផ្ទាល់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វេីការចុះបង្ក្រាបភ្លាមៗដោយពិនិត្យឃេីញថា ពិតជាមានការលួចបង្កប់នូវល្បែងសុីសង ពិតប្រាកដមែន។
តែផ្ទុយទៅវិញ ជុំវិញករណីខាងលើ បានត្រឹមតែមួយចម្អិនកំពុងតែប៉ុណ្ណោះ បច្ចុប្បន្នត្រូវដងត្រូវផ្លែ និងកំពុងតែបេីកដំណេីរការលេងបានដោយរលូន និងបានរក្សាដោយភាពស្ងៀមស្ងាត់ ថែមទៀតផង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ និងមិន ខ្លាចញញើត សំណាញ់ផ្លូវច្បាប់ទល់តែសោះ ។
ពលរដ្ឋសូមសំណូមពរ ដល់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និង ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមមេត្តាពិនិត្យទ្បេីងវិញ នូវការលួចបង្កប់ល្បែងសុីសងខាងលេី ព្រោះមានការចុះបង្ក្រាបម្តងរួចមកហេីយ តែបច្ចុប្បន្ននេះ នៅតែបេីកដំណើរទ្បេូងវិញដដែល សូមមេត្តាទប់ស្កាត់ទីតាំងខាងលើនេះម្តងទៀតផងទាន៕
ចេញផ្សាយថ្ងៃទី ០៦/ខែ០២/ឆ្នាំ២០២៥
ដោយសារព័ត៌មាន “ខ្មែរប្រជាប្រិយ”KPN