លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ..!

(កំពង់ស្ពឺ)៖នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ លោកស្រី ធុច សុម៉ាលី ភរិយារបស់លោកនាយចំណង់ កេត ឧត្តម ជំនួយការ កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដែលទើបនិងសម្រាលកូនហើយកំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ ក្រុមការងារកងរាជអាវុធហត្ថក៏បានពាំនាំនៅការផ្តាំផ្ញើរសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងបាននាំយកនូវអំណោយជាថវិកាចំនួន ២០ មុឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ ០២ប៉ាវ,ទឹកសុទ្ធ ០២កេស,មីម៉ាម៉ា ០២កេស,ទឹកផ្លែឈើ ០២កេស,ត្រីខ ០២យួរ និងនំ ០២ប្រអប់ផងដែរ។

ដោយ ម៉ម ពន្លឺ

Leave a Reply

Your email address will not be published. Required fields are marked *