ភាពអសកម្មរបស់មន្រ្តី អាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅតែបន្តបណ្តែតបណ្ដោយ អោយកេីតមាននូវបនល្បែងសុីសង គ្រប់ប្រភេទ ជល់មាន់តាមទូរស័ព្ទអនទ្បាញ និង ឆ្នោតទ្បូតូ កំពុងតែរីករាយដាល ដូចផ្សិត បានបង្ករភាពអសន្តិសុខដល់សង្គម .!

ភ្នំពេញ បច្ចុប្បន្នគេសង្កេតឃើញថា មូលដ្ឋានក្នុងខណ្ឌពោធិ៍សែនជ័យ មន្រ្តីមូលដ្ឋាន ហាក់បីដូចជា អសមត្ថភាព ក្នុងចំណាត់ការចុះបង្រ្កាប លេីបនល្បែងសុីសងគ្រប់ប្រភេទ កេីតព្រោងព្រាត តាមបណ្តាលក្នុងភូមិសាស្រ្ត សង្កាត់នីមួយៗ សម្បូរទៅដោយកេីតបនល្បែង សុីសង បេីកលេងតាមប្រព័ន្ធអនឡាញ ជល់មាន់និង ឆ្នោតទ្បូតូ កំពុងតែធ្វេីចរាចរណ៍ រត់ការពាសពេញ ខណ្ឌពោធិ៍សែនជ័យ តែម្តង បេីទោសបីជាមានប្រសាសន៍របស់ថ្នាក់ដឹកនាំ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទដោយគ្មានការលើកលែង ដោយទ្បែកក៏នៅមិនបានអនុវត្ត នូវវិធានការដែលបានដាក់ចេញអោយមានប្រសិទ្ធភាពបាននៅទ្បេីយនោះទេ ។

មានទីតាំងជាច្រើនដែលបាន បង្កប់លួចលាក់ លេងក្នុងហាងកាហ្វេ និងតារាងបាល់ទះជាច្រើនទីតាំង ដោយបានទទួលភ្ញៀវមានប្រុសស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឹក គគ្រេង ហាក់ដូចជា មិនខ្លាចញញើតសមត្ថកិច្ច និងសំណាញ់ផ្លូវច្បាប់ អ្វីបន្តិចសោះឡើយ។

ទីតាំងផ្សេងៗគ្នាជាច្រេីនក្នុងខណ្ឌពោធិ៍សែនជ័យ ទីតាំងទី១ ក្នុងតារាងបាល់ទះ ភូមិព្រៃ សង្កាត់ចោមចៅទី៣ ទីតាំងទី២ ភូមិព្រៃទា ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ទីតាំងទី៣ភូមិព្រៃល្វាសង្កាត់ចោមចៅទី៣ និងទីតាំងមួយទៀត ក្នុងភូមិសាស្ត្រសង្កាត់៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ស្មេីដល់បណ្តាញសារព័ត៌មាន ក្នុងសង្គម ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរ ដល់ថ្នាក់ដឹក ជាពិសេស ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញ  ឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។

ស្នេីដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តជួយចុះត្រួតពិនិត្យនូវទីតាំងខាងលើនេះផងទាន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភាពអសន្តិសុខក្នុងសង្គម ភូមឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយរិះគន់ក្នុងន័យស្ថាបនា និងកែធ្វេីការតម្រូវរាល់ការចុះផ្សាយព័ត៌មានជុំវិញករណីខាងលើ និងរង់ចាំការឆ្លើយតន បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសូមអរគុណ ។

ចេញផ្សាយថ្ងៃទី ចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

Leave a Reply

Your email address will not be published. Required fields are marked *