ភ្នំពេញ@.កូនប្រុសរបស់លោកជំទាវ ឧកញ៉ា ហ៊ុន ស៊ីណាត និងឯកឧត្តម នឹម ច័ន្ទតារា អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពត គឺលោកវរសេនីយ៍ឯក នឹម ពិសី អត្តលេខ ៦៥២៥៧ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ទទួលបានការត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដំណាលគ្នាជាមួយនាយនគរបាលជាន់ខ្ពស់ ចំនួន១២រូប ផ្សេងទៀត ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៨៣០ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ជូនថា លោកវរសេនីយ៍ឯក នឹម ពិសី នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ អត្តលេខ ៦៥២៥៧ ត្រូវជាក្មួយប្រុសបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឪពុកនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងកាន់មុខតំណែងជា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ៕
ប្រភព ពី dtn7