ខេត្តកំពត@.នៅរសៀលថ្ងៃចន្ទ ទី១៤ /ខែតុលា /ឆ្នាំ២០២៤ នេះទីតាំងធ្វេីអាជីវកម្មបន្ទុះថ្ម ដែលមានស្ថិតនៅភូមិស្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
មានករណីក្រុមហ៊ុន បានធ្វេីអាជីវកម្មបន្ទុះថ្មភ្នំយកមកធ្វើអាជីវកម្ម ថ្នាំបៀក បាញ់បន្ទុះថ្មបណ្ដាលអោយខ្ទាតថ្ម ខ្ចាត់ខ្ចាយត្រូវមនុស្សក្មេងចាស់ រងរបួសធ្ងន់ស្រាលចំនួន ៤នាក់ និងរងការខូចខាតទ្រព្យសម្បត្តិពលរដ្ឋផ្ទះសម្បែងថែមទៀតផង ។
ក្នុងហេតុការណ៍នោះ អ្នករងរបួសមាន
១ ឈ្មោះ បងឡុងភេទ ប្រុស រងរបួសធ្ងន់ រស់នៅភូមិ ស្រកឃ្លៃ ឃុំទូកមាស ខាងលិចស្រុកបន្ទាយមាស ខេត្តកំពត ។
២ ឈ្មោះ ហាង រឿង ភេទប្រុស រងរបួសស្រាល រងរបួសស្រាល រស់នៅភូមិឃុំ ជាមួយគ្នា
៣ ឈ្មោះ ស្រី តី ភេទស្រីរងរបួសស្រាល
៤ ឈ្មោះ រឿងដាវិន ភេទប្រុស រងរបួសស្រាល
នឹងខ្ទាតចំគោបណ្ដាលអោយ ងាប់ចំនួន ២ក្បាលបន្ថែមទៀតផង។
យោងតាមសម្ដីពីជនរងគ្រោះខាងលេី បានប្រាប់អង្គភាពសារព័ត៌មានយើងថា វាជាការធ្វេសប្រហេសបំផុត របស់ក្រុមហ៊ុន នឹងពេលបន្ទុះ ខុសបច្ចេកទេស នឹងមិនបានអោយសញ្ញា ណាមួយអោយដឹងជាមុននោះទេ ទើបបណ្ដាលអោយមានរឿងហេតុការណ៍បែបនេះ កើតឡើង ជាញឹកញាប់តែម្តង។
ទោសជាយ៉ាងណាមិញ ជុំវិញករណីខាងលេី ពលរដ្ឋទទូចស្នេីសុំដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត សូមមេត្តាជួយមកពិនិត្យលេីក្រុមហ៊ុន ធ្វេីអាជីវកម្ម បាញ់បន្ទុះថ្ម តែងតែធ្វេីជាញឹកញាប់ ដោយមានការធ្វើប្រហែសហ្វេសប្រហែសជាទីបំផុត ដោយប្រឈមនិងហានិភ័យគ្រប់បែបយ៉ាង និងងាយរងបួសជាបន្តទៀតថ្ងៃណាមួយជាមិនខាន ៕