ទីតាំងលួចលាក់បង្កប់បេីកល្បែងសុីសង តាមប្រព័ន្ធអនទ្បាញ និងឆ្នោតទ្បូតូ កំពុងតែដំណេីរដោយរលូន ក្នុងមូលដ្ឋាន ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ..!!

ភ្នំពេញ@.ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ ស្តីពីការរឹតបន្តឹង ជុំវិញករណីស្តីពីបិតមិនអនុញ្ញាតអោយមានការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទទាំងទ្បាយណាដែល
កេីតមាន ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ ក្នុងរាជធានីភ្នំពេញ។ តែដោយទ្បែកបេីជាមានការបេីកលេងដោយរលូនដោយសេរីទៅវិញនៅទីតាំង ខាងលេី ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ ទេីបជាមានការបិតបាំងសំងំ អោយកេីតមានការបេីកលេងនូវល្បែងសុីសង តាមទូរទស្សន៍អន និងឆ្នោតទ្បូតូ នៅភូមិសាស្ត្ររបស់ខ្លួន នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយបច្ចុប្បន្ន នៅទីតាំងខាងលេីកំពុងតែបេីកលេងដំណើរដោយរលូនគ្មានខ្វល់សំណាញ់ផ្លូវច្បាប់អ្វីបន្តិចសោះទ្បេីយ។

ពលរដ្ឋក៏ដូចជាមហាជនមានក្តីសង្ឃឹមយ៉ាងមុតមាំថា និងរងចាំមេីល ចំណាត់ការក្តៅរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសផងនោះ ក៏មានការ សូមសំណូមពរដល់មន្ត្រីជំនាញ ពាក់ព័ន្ធ ក្នុងមូលដ្ឋាន លោក លោក ម៉ៅ ម៉ានិត អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌសែនសុខ និង លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបតាមផ្លូវច្បាប់បទល្មើសល្បែងសុីសងដែលមានការសំងំលួចលាក់បេីកល្បែងសុីសងគ្រប់ប្រភេទ ខាងលេីនេះផងទាន ។

បច្ចុប្បន្នទីតាំងដុសស្លែខាងលើ កំពុងតែសប្បាយចិត្ត និងបេីកលេងដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕

ចេញផ្សាយថ្ងៃទី ១៩/ខែកញ្ញា/២០២៤

រាយការណ៍ ដោយ តោ ២០០ សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *