ភ្នំពេញ@.បេីទោសបីជាមានប្រសាសន៍របស់ថ្នាក់ ស្តីពីការរឹតបន្តឹង ជុំវិញករណីស្តីពីបិតមិនអនុញ្ញាតអោយមានការបេីកលេងនូវល្បែងសុីសងគ្រប់ប្រភេទទាំងទ្បាយណាដែលកេីតមាន ក្នុងមូលដ្ឋានតាមភូមិសាស្ត្រនីមួយៗ ក្នុងរាជធានីភ្នំពេញ។ តែដោយទ្បែកបេីជាមានការបេីកលេងដោយរលូនដោយសេរីទៅវិញនៅទីតាំងដុះស្លែមួយកន្កែង នៅគម្រោងបុរីរុងរឿង ក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តេីអំណាចម្ចាស់ទីតាំងខ្លាំង ឬក៏មានការឃុបឃិតគ្នាជាប្រពន្ធ័ ទេីបមានការបិតបាំងសំងំអនុញាត្តិ អោយមានការបេីកលេងនូវល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អន និងឆ្នោតទ្បូតូគ្រប់ប្រភេទ នៅភូមិសាស្ត្ររបស់ខ្លួន
ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបច្ចុប្បន្ន នៅទីតាំងខាងលេីកំពុងតែបេីកលេងដំណើរដោយរលូនគ្មានខ្វល់សំណាញ់ផ្លូវច្បាប់អ្វីសោះទ្បេីយ។
ពលរដ្ឋក៏ដូចជាមហាជនមានក្តីសង្ឃឹមយ៉ាងមុតមាំ និងរងចាំមេីល ចំណាត់ការក្តៅរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការ រឹតបន្តឹង ជុំករណីស្តីពីការលួចលាក់បេីកនូវល្បែងសុីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសផងនោះ ក៏មានការ សូមសំណូមពរដល់មន្ត្រីជំនាញ ពាក់ព័ន្ធ ក្នុងមូលដ្ឋាន លោក សក់ ចន្ទកញ្ញារិទ្ធី អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ម៉ន វុធី អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបតាមផ្លូវច្បាប់បទល្មើសល្បែងសុីសងដែលមានការសំងំលួចលាក់បេីកល្បែងសុីសងគ្រប់ប្រភេទ ខាងលេីនេះផងទាន ។
បច្ចុប្បន្នទីតាំងដុសស្លែខាងលើ កំពុងតែសប្បាយចិត្ត និងបេីកលេងដោយសេរីគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់ ឬអាជ្ញាធរពាក់ពន្ធ័ និងសមត្ថកិច្ច មូលដ្ឋាន គ្មានវិធានការ ចុះបង្រ្កាបនៅទ្បេីយនោះទេ ដោយមិនគិតពី សុខសុវត្ថិភាព និងគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជាកំហិត ដេីម្បី ការពារអសន្តិសុខក្មេងទំនេីង និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕
ចេញផ្សាយថ្ងៃទី១៧/ខែកញ្ញា/ឆ្នាំ២០២៤