ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការគ្រប់គ្រងស្ថានការណ៍សន្តិសុខ របស់អគ្គស្នងការដ្ឋាននគបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត..!

ភ្នំពេញ÷ នៅរសៀលថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃ គ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យរដ្ឋបាល-សរុប ចំនួន០៣រូប នាយការិយាល័យរដ្ឋបាល-សរុប និងមន្ត្រីបច្ចេកទេស ចំនួន០៣រូប ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការគ្រប់គ្រងស្ថានការណ៍សន្តិសុខ របស់អគ្គស្នងការដ្ឋាននគបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ៕

ចេញផ្សាយរសៀលថ្ងៃទី០៦/ខែកញ្ញា/២០២៤

Leave a Reply

Your email address will not be published. Required fields are marked *