ខេត្តតាកែវ៖ បន្ទាប់ពីប្រកាសចូលកាន់មុខតំណែង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រយៈ២ឆ្នាំ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សេង មហា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ជាទីបំផុត និងយកអស់កម្លាំងកាយចិត្ត បេះដូងបំពេញភារកិច្ច មិនគិតយប់ ថ្ងៃ ក្រោមកម្ដៅថ្ងៃ ក្រោមដំណក់ទឹកភ្លៀង ដោយមិនខ្លាចហត់នឿយ ដើម្បីបម្រើតែសេចក្ដីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ដោយឈរលើបេសកកម្មចម្បងរបស់កងរាជអាវុធហត្ថ គឺបម្រើ ការពារ និងសង្គ្រោះ ជាពិសេស បានធ្វើការអភិវឌ្ឍន៍អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឱ្យមានការរីកចំរើនយ៉ាងខ្លាំង មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ មានមធ្យោបាយអន្តរាគមន៍គ្រប់ប្រភេទ។
បន្ថែមពីទៀត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ ក៏តែងតែណែនាំដល់មន្រ្តីកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវចូលរួមឱ្យសកម្មបំផុតគ្រប់សកម្មភាពនៅតាមបណ្ដាមូលដ្ឋាន ខេត្ត ស្រុកក្រុង ឃុំសង្កាត់ ភូមិ ផ្តោតសំខាន់លើ ការងារអន្តរាគមន៍ ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារទប់ស្កាត់ បង្ការ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ កុំឱ្យកើតមាននៅមូលដ្ឋាន ជាពិសេសត្រូវចូលរួមជួយលើ ការងារមនុស្សធម៌ ការងារវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ។
ក្រៅតែពីការងារស្នួលរបស់អង្គភាព លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏តែងតែជួយរាល់មន្រ្តីកងរាជអាវុធហត្ថ ឬក្រុមគ្រួសារណាមានទុក្ខលំបាកឈឺថ្កាត់ផ្សេងៗ គឺតែងតែមានវត្តមានលោកឬក៏បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចុះជួយផ្ទាល់ភ្លាមៗ ដោយមិនទុកមន្រ្តីក្រោមឱវាទណាម្នាក់ឯកការឡើយ។ ដែលរាល់សកម្មភាពទាំងអស់នេះហើយ ទើបមន្រ្តីក្រោមឱវាទទាំងអស់ គោរពស្រលាញ់ លោកមេបញ្ជាការ ដែលមិនអាចវាស់ស្ទង់បានឡើយ ៕
#ចេញផ្សាយថ្ងៃទី០៤/ខែកញ្ញា/ឆ្នាំ២០២៤ រាយការណ៍ ដោយលោក ហុិន សុខុន ប្រចាំខេត្តតាកែវ