ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញពាក់ព័ន្ធបានសហការជាមួយនិងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការទៅឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានដកហូតថ្នាំសង្ស័យជាសាធាតុញៀនចំនួន២១ដុំតែមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ដោយសារជនសង្ស័យដឹងខ្លួនគេចបាត់ស្រមោលអស់ ៕