ខេត្តសៀមរាប@.នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៤នេះ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការមួយបានឲ្យអង្គភាពយើងដឹងថា ស្ងាត់ៗក៍បែកធ្លាយថា កម្លាំងអាវុធហត្ថផ្ទៃប្រទេស កាលពីថ្ងៃទី១៩ ខែ សីហាឆ្នាំ ២០២៤ កន្លងទៅនេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តសៀមរាប បានឡោមពទ្ធ័ផ្ទះរបស់ជំទាវលី អ៊ុំអេង ដើម្បីធ្វើការចាប់ខ្លួន ទៅតាមអំណាចដីកា របស់តុលាការខេត្តសៀមរាប។
ដីកាបង្គាប់អោយចាប់ខ្លួនលេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក ហេង លៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបង្ហាញថា បានឃើញ មាត្រា ១៩៥ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ -បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៨០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ -បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៧៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ -បានឃើញដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៧០ ពស. ព្រះស/ឧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និង មតិយោបល់របស់តំណាងអយ្យការ ពាក់ព័ន្ធនឹងជនត្រូវចោទ÷ ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង. ខេត្តសៀមរាប ។
(គេចខ្លួន) ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្ត សៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ ។
យល់ឃើញថា – ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ – យោងលិខិតលេខ ១៣៩/០២៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ស្ដីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា កម្លាំងជំនាញបានចុះដល់លំនៅដ្ឋានជនត្រូវចោទ តែរកពុំឃើញ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញទៅតាមនីតិវិធីច្បាប់ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ លី អ៊ុំអេង មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បី ចាត់ការបន្តតាមនីតិវិធី។
ហេតុដូច្នេះសម្រេច ១. បញ្ហាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួន ឈ្មោះ លី អ៊ុំអេង ភេទស្រី កើតថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧២ (មានអត្តសញ្ញាណខាងលើ) ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។ ២.បញ្ហាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិនបើស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ ។
ប៉ុន្តែការឡោមពទ្ធ័ជាច្រើនម៉ោងនាថ្ងៃទី១៩ ខែសីហា ២០២៤នោះ នៅមិនទាន់ចាប់ខ្លួននៅឡើយទេ ដោយកម្លាំងអាវុធហត្ថខាងលើ នាំគ្នាឡើងឡានចាកចេញ ដោយមិនមាននណាដឹងពីមូលហេតុ ដោយបានបន្សល់ទុកភាពងឿងឆ្ងល់។ ទោះជាបែបនេះ គេនៅតែរងចាំមើលពីវាសនារបស់ជំទាវបណ្ឌិតលី អ៊ុំអេង ថាតើអាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាងណា។ តើសំណាង មានសម្រាប់ជំទាវរូបនេះប៉ុន្មានដងទៀត បើដីកាចាប់ខ្លួននៅតែអន្ទោលតាម មិនអាចរលត់បានផងនោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបផងដែរ ដែលអង្គភាពសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយនេះ ៕