ភ្នំពេញ@.នេះបេីយោងតាមការអះអាងពីប្រជាពលរដ្ឋ ដែលរស់នៅ នៅម្តុំក្រោយវត្តចំប៉ា ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបង្ហេីបដល់បណ្តាញ សារព័ត៌មាន យេីងខ្ញុំបានអោយដឹងថា ពួកគាត់កំពុងមានការងឿយឆ្ងល់ និងព្រួយបារម្ភជាខ្លាំង ខណៈដែលសង្កេតឃេីញថា មានក្រុមហ៊ុនមួយ កំពុងអភិវឌ្ឍន៍លេីគម្រោងរបស់ខ្លួន សិ្ថតនៅភូមិសាស្ត្រ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានធ្វេីសកម្មភាព របៀបត្រីងៀតឆ្លៀតពង ដោយបំពាន សងំបូមខ្សាច់ចាក់លុបរំលោភយក និងបំបាត់ប្រពន្ធ័ផ្លូវទឹកចាស់ ធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងព្រងើយទៅវិញ។
គួរបញ្ជាក់ប្រភពដដែលបានបន្តទៀតថា ប្រព័ន្ធផ្លូវទឹកខាងលេីត្រូវបានក្រុមហ៊ុនមួយ បានធ្វេីសកម្មភាពចាក់លុបរំលោភយកធ្វេីជាកម្មសិទ្ធិនោះ រួចបាត់ទៅហេីយ ដែលជាប្រព័ន្ធផ្លូវទឹកចាស់ ជាប្រពន្ធ័ផ្លូវទឹក ធារាសាស្ត្រលំហូរឆ្លងកាត់ ពីផ្នែកមួយទៅផ្នែកមួយនៃកោះ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាសម្បត្តិរបស់រដ្ឋ បានបន្សល់ទុកតាំងពីសម័យដូនតាយូទ្បុងណាស់មកហេីយ។
មហាជនទូទៅ ក៏ដូចជាប្រជាពលរដ្ឋ ស្នេីរដល់អាជ្ញាធរពាក់ពន្ធ័ ក៏ដូចជា មន្ទីរក្រសួងពាក់ព័ន្ធ នានា ជាពិសេសផងនោះ ស្នេីដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ សម្តេច មហាបវរធិបតី “ហ៊ុន ម៉ាណែត”បេីទោះបីជាមានគម្រោងការអភិវឌ្ឍន៍យ៉ាងណាក៏ដោយ សូមមេត្តាគួតែគិតគូរ ពីផលប្រយោជន៍ ជាតិជាធំ និង ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលកំពុង មានការងឿយឆ្ងល់ និងព្រួយបារម្ភជាខ្លាំង ពីការចាក់លុបរំលោភយកជាកម្មសិទ្ធ និង លុបបំបាត់ប្រពន្ធ័ផ្លូវទឹកធារាសាស្ត្រ របស់រដ្ឋ ពីសំណាក់ ក្រុមហ៊ុនមួយ បានបូមខ្សាច់ចាក់លុបបំបាត់ប្រព័ន្ធផ្លូវទឹកចាស់ ស្ទេីរតែទាំងស្រុងរួចបាត់ទៅហេីយ។
មហាជន ទទូចស្មេីសុំ ដល់ សម្តេច មហាបវរធិបតី “ហ៊ុន ម៉ាណែត” មេត្តាជួយសម្រួលរំដោះប្រពន្ធ័ផ្លូវបង្ហូរទឹកចាស់ ទ្បេីងវិញ ដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ មានការងឿយឆ្ងល់ ពីក្រុមហ៊ុន ដែលកំពុងអភិវឌ្ឍន៍ លេីគម្រោងមួយនេះ ។ សារពី ពលរដ្ឋដោយមានក្តីសង្ឃឹមយ៉ាងមុតមាំ ថា សម្តេច មហាបវរធិបតី “ហ៊ុន ម៉ាណែត” មេត្តាជួយ អន្តរាគមន៍ លេីក្រុមហ៊ុនខាងលេី ដែលមានទាន់ស្គាល់ឈ្មោះ ដោយក្តីអនុគ្រោះផង ព្រោះថា ប្រជាពលរដ្ឋ ទាំងអស់គ្នា គោរពស្រលាញ់ សម្តេច អស់ពីបេះដូង ក្នុងនាមជាបងប្អូន ជាកូនក្មួយ ជាចៅ ដោយជ្រកក្រោមម្លប់សន្តិភាព របស់សម្តេច នឹងគំាទ្រ ជឿជាក់ លេីការដឹកនាំ របស់សម្តេច កន្លងមក ៕
អង្គភាព សារព័ត៌មានយេីងខ្ញុំ នឹងរង់ចាំទទួល ការបំភ្លឺឆ្លេីយ តបពីភាគីពាក់ព័ន្ធ ជុំវិញករណីខាងលើ រៀងរាល់ម៉ោងធ្វេីការ ទំនាក់ទំនងទូរស័ព្ទលេខ 016331891/077726166 សូមអរគុណ។