លោកវរសេនីយ៍ឯក​ ហាត ឡៃឡែ​ ស្នងការរង​ ផែនការងារវរសេនាតូចបានដឹកនាំកងកម្លាំង បេីកកិច្ចប្រជុំផ្សព្វផ្សាយនៅទីបញ្ជាការសេនាតូច៨១៧..!!


ប្រចាំថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំទីបញ្ជាការវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក​ ហាត ឡៃឡែ​ ស្នងការរង​ ផែនការងារវរសេនាតូចបានដឹកនាំកងកម្លាំង បេីកកិច្ចប្រជុំផ្សព្វផ្សាយនៅទីបញ្ជាការសេនាតូច៨១៧នគរបាលការពារព្រំដែនគោក និងលោកវរសេនីយ៍ទោ ហ៊ុន ខែត ស្នងការរងជំនួយការដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចុះមកបេីកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ផ្តល់បទពិសោធន៍ និងពង្រឹងលើការអនុវត្តភារកិច្ចនាពេលកន្លងមក ។ សមាសភាពចូលរួមកិច្ចប្រជុំនាពេលនេះមានលោកមេបញ្ជាការ​ លោកមេបញ្ជាការរង​ នាយផ្នែក​-នាយរងផ្នែក​ នាយប៉ុស្តិ៍​-នាយរងប៉ុស្តិ៍ វត្តមានសរុបចំនួន៤៧នាក់ ៕

(រាយការណ៍ដោយលោកយីសំបូ)

Leave a Reply

Your email address will not be published. Required fields are marked *