ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ លើកទី៤ នៃពិធីសារ ស្តីពីយន្តការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រវាងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយឆ្មាំសមុទ្រវៀតណាម..!!


(ភ្នំពេញ) នារសៀលថ្ងៃអង្គារ ១១កើត ខែ អាសាឍ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ លើកទី៤ នៃពិធីសារស្តីពីយន្តការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រវាងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ជាមួយឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី Le Quang Dau មេបញ្ជាការឆ្មាំសមុទ្រវៀតណាម នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ៕

Leave a Reply

Your email address will not be published. Required fields are marked *