អនុវត្តន៍​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ អធិការ​នគរបាល​ស្រុក​ម៉ាឡៃ​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ ចុះ​ស្រាវជ្រាវ​ និង​ឃាត់​ខ្លួន​ជន​សង្ស័យចំនួន០២នាក់​ ពាក់​ព័ន្ធ​ករណីលួច..!!


@:បន្ទាយមានជ័យ@: នៅថ្ងៃទី ១១/០៧/២០២៤​ វេលាម៉ោង០៣:៣០នាទី កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេង បានទទួលព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ ងឹម អ៊ុល អាយុ ៥៧ឆ្នាំ រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា មានករណី​ចោរ​ចូលលួចទូរសព្ទដៃរបស់គាត់ចំនួន០៤គ្រឿង​

​បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​​ភ្លាម​លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ អធិការ​នគរបាល​ស្រុក​ម៉ាឡៃ​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ ចុះ​ស្រាវជ្រាវ​ និង​ធ្វើ​ការឃាត់​ខ្លួន​ជន​សង្ស័យបានចំនួន០២នាក់។
១.ឈ្មោះ អ៊ុន ឌីណា (ហៅហើម) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង
២.ឈ្មោះ ង៉ែត ឡូ (ហៅខា) ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង

ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យឈ្មោះ អ៊ុន ឌីណា បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចជា​ញឹកញាប់​​ជាមួយ​បក្សពួកឈ្មោះ ង៉ែត ឡូ ដែលជា​អ្នក​ឌុប​ខ្លួនលួចតាមផ្ទះជាប្រចាំពិតមែន
​ វត្ថុតាង​ និងសម្ភារៈដកហូតរួមមាន៖
-​ ទូរស័ព្ទដៃចំនួន០៣គ្រឿង និងកន្រ្តៃយ៍ដៃចំនួន០២
-​ ម៉ូតូហុងដាឌ្រីម ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅស្លាកលេខ បាត់ដំបង 1Q 2589 ចំនួន០១គ្រឿង។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​ ០២នាក់ខាងលេីត្រូវ​បាន​កម្លាំង​ជំនាញ​ នៃ​អធិការ​ដ្ឋាន​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដេីម្បី​ចាត់​ការ​តាម​នីតិវិធី​​៕

 

Leave a Reply

Your email address will not be published. Required fields are marked *