ខេត្តកំពង់ឆ្នាំង@ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកេីតទ្បេីង រវាងរថយន្តដឹកខ្សាច់ និងរថយន្តម៉ាក់ហុីណូ បានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យ រថយន្តមួយគ្រឿង បុកពីក្រោយ រងការខូចខាតយ៉ាងដំណំ។
ក្នុងហេតុការណ៍នោះដែរ ដោយមានរថយន្តល្មេីស ម៉ាក់ ហុីណូ ពាក់ស្លាកលេខភ្នំពេញ 4A-2257បានចតចោលនៅលើដងផ្លូវសាធារណ: ដោយមិនបានដាក់ផ្លាក សញ្ញាណាសម្លាល់លេីផ្លូវសាធារណ: បានបណ្ដាល ឱ្យរថយន្តមួយគ្រឿងទៀត បេីកបរមិនប្រយន្ត័ ជាប្រភេទរថយន្តដឹកខ្សាច់ មានស្លាកលេខ
ចង្កូតស្ដាំ PP- 0176 បុកពីក្រោយយ៉ាងពេញទំហឹងរងការខូចខាតយ៉ាងដំណំ ។
ក្នុងហេតុការណ៍បានកើតទ្បេីង នៅវេលាម៉ោង 10:00នាទី យប់ត្រូវនឹងថ្ងៃទី 9 ខែកក្កដាឆ្នាំ 2024 ដែលមានស្ថិតនៅ ក្នុងភូមិ ត្រពាំងអាសី ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រោយកេីតហេតុ យោងតាមប្រភពពីសមត្ថកិច្ច ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានកន្លែងកើតហេតុបានប្រាប់មកកាន់ អ្នកសារព័ត៌មានយើងថា ខណៈពេលរថយន្តម៉ាក់ហុីណូ បានចតនៅលើដងផ្លូវ សារធារណៈ ដោយពុំមានដាក់ផ្លាកសញ្ញានិងភ្លើងសុំផ្លូវ និងផ្លាកសញ្ញា ណាមួយសម្គាល់គ្មាន ឲ្យបានត្រឹមត្រូវ ចតនៅលើដងផ្លូវ លេីសាធារណ: តាមបច្ជេកទេស នោះទ្បេីយ បានចតយ៉ាងអនាធិបតេយ្យខណៈនោះដែរមានរថយន្តដឹកខ្សាច់ធុនធំ បេីកមិនប្រយន្ត័ ដោយគ្មានផ្លាកសញ្ញា បានបើកបុកពីក្រោយ យ៉ាងពេញទំហឹង បានបណ្ដាលឲ្យរថយន្តដឹកខ្សាច់ រងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងស្រុង រីឯតៃកុងឡាន រងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្នុងករណីនេះ មិនបង្ករឲ្យមានអ្នកបាត់បង់អាយុជីវិតនោះទេ ភ្លាមៗនោះផងដែរ មន្រ្តីជំនាញ ក៏ធ្វើតាមនីតិវិធីវាស់វែង យករថយន្ត ទាំងពីរ ទៅរក្សាទុក នៅឯអធិការដ្ឋាននគរបាក ស្រុកកំពង់ត្រឡាច រង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សូមអរគុណ។
ផ្សាយចេញថ្ងៃទី ១១/កក្កដា ឆ្នាំ២០២៤ រាយការណ៍ ដោយ លោក ហុក ទ្បេង សូមអរគុណ ។