ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នំា២០២៤នេះ កងរាជអាវុធហត្ថរាជធានី បានអនុញ្ញាតអោយខ្ញុំចេញក្រៅឃុំ ដើម្បីមានពេលជួបជាមួយភាគីម្ខាងទៀតធ្វើការដោះស្រាយ។
ពេលនេះ ខ្ញុំសូមអរគុណដល់ កងរាជអាវុធហត្ថរាជធានីដែលបានអនុញ្ញាតអោយខ្ញុំចេញក្រៅឃុំ ដើម្បីមានពេលជួបជាមួយភាគីម្ខាងទៀតធ្វើការដោះស្រាយ ។ ខ្ញុំនៅតែមានគោលជំហរដោះស្រាយឈរលើភាពត្រឹមត្រូវ សមធម៌ និងពិតជាចង់បញ្ជប់។ តែបើមិនអាចបញ្ចប់បាន ខ្ញុំនឹងដាក់ពាក្យគោរពស្នើរសុំមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ដើម្បីជួយដោះស្រាយបន្ត ។
បងប្អូនជួយពិចារណាយុត្តិធម៍ផង កូនអ្នកឩកញ៉ា លី ហួរ អ្នកឩកញ៉ា លី សុភ័ក្ត គាត់បានផ្ដល់ឡាន បួនគ្រឿង(៣កែឆ្នៃ + កាប់សាច់) អោយមកបង Camcar កែច្នៃជា(ឡានកង់6) មកជា3គ្រឿង។
ម៉ាក Rang Rove Defender ពេលដែលបង Camcar កែច្នៃហើយឡាននោះគាត់មិនទទួល
យកបែជាបញ្ជូនមេធាវី មកឱ្យបង Camcar ផ្ដិតមេដៃទទួលស្គាល់ថាជាបំណុល ស្មើ 14 ម៉ឺនដុល្លារ
ជាងទៅវិញ។
តើអោយគាត់មានលុយឯណា ទទួលសងបំណុលនេះ? តើបង Camcar គួរទទួលបំណុលនេះឬអត់? ខ្ញុំមិនដឹងថាគាត់បង្វែអង្គហេតុយ៉ាងមិច លេងផ្លូវកាត់ ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថ
ព័ទ្ធចាប់បង្ខុំបង Camcarពី កន្លែងថតវីដេអូ មកកងរាជអវុធហត្ថស្ទឹងមានជ័យម្ដង។
សាហាវណាស់ សូម្បីតែអង្គហេតុមិនអោយមើលផង អីលូវនេះបង Camcar ឃាត់ខ្លួននៅកងរាជអាវុធហត្ថស្ទឹងមានជ័យ។ តើបង Camcar ត្រូវជាប់គុកដោយសាររឿងនេះឬ?
បច្ចុប្បន្នឡាននេះ នៅក្នុងការាសរបស់គាត់នេះជាអ្វី ដែលក្នុងនាមខ្ញុំជាក្រុមការងារបានដឹង តែបើមានអ្វី ខ្វះចន្លោះ សូមអធ្យាស្រ័យ ខ្ញុំមិនបានព័ត៌មានគ្រប់ជ្រុង ព្រោះពេលនេះខ្ញុំមិននៅជិតបង Camcar ឡើយ ៕