ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលសាលាខេត្ត នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ លោកអធិការក្រុងស្រុក លោកមេបញ្ជាការក្រុងស្រុក រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវក៏បានណែនាំដល់ មន្ទីរជំនាញពាក់ព័ន្ធ អោយគ្រប់បណ្ដាក្រុមហ៊ុនស្រាបៀរទាំងអស់ អោយទម្លាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ តាមដងផ្លូវសាធារណៈ ចោលទាំងអស់ នៅទូទាំងខេត្តតាកែវ ដោយលើកស្លាកប៉ាណូណាប្រើប្រាស់ខ្លឹមសារអប់រំល្អៗ រឺជាភេសជ្ជៈជំនួសវិញដើម្បីលើកស្ទួយមុខមាត់ខេត្ត៕