កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធក្នុងករណីបទល្មើសធនធានធម្មជាតិ គាស់កកាយដីព្រៃដែននេសាទដោយគ្មានច្បាប់អនុញាត…!!

 

(ខេត្តបាត់ដំបង)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៦នាក់ពាក់ព័ន្ធក្នុងករណីបទល្មើសធនធានធម្មជាតិ គាស់កកាយដីព្រៃដែននេសាទដោយគ្មានច្បាប់អនុញាត។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្ត បាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់រួមមាន!
/១-ឈ្មោះ សុខ ឡា ភេទប្រុស អាយុ ២១ឆ្នាំ /២-ឈ្មោះ ភាព ភា ភេទប្រុស អាយុ ២១ឆ្នាំ /៣-ឈ្មោះ រិត ហៀត ភេទប្រុស អាយុ ២៤ឆ្នាំ /៤-ឈ្មោះ ឆប ឈុនលី ភេទប្រុស អាយុ ៣១ឆ្នាំ /៥-ឈ្មោះ ប៊ាន ហុកតេ ភេទប្រុស អាយុ ៤២ឆ្នាំ /៦-ឈ្មោះ រ៉ូន រើន ភេទប្រុស អាយុ ៤៧ឆ្នាំ រួមជាមួយវត្ថុតាងអេស្កាវ៉ាទ័រចំនួន០២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដើម្បីប្រគល់អោយជំនាញជលផលយកទៅចាត់ការបន្តតាមនីតិវិធី៕

រាយការណ៍(ដោយរតនាគង់)

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់

☎️ទំនាក់ទំនង: 012607214-0963735713

Leave a Reply

Your email address will not be published. Required fields are marked *