(ប៉ោយប៉ែត) ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ …
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ឌុច គឹមហួត ហៅ ហួត ភេទប្រុស អាយុ៥៨ឆ្នាំ។ ២-ឈ្មោះ ជួន ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
អ្នកទាំង២ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មាន ជ័យ។
ចាប់យកវត្ថុតាងរួមមាន៖ គ្រឿង ញៀនប្រភេទ ម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២៣៤ថង់កិប(ធំ០៣ថង់) ទម្ងន់ ៩៨១, ៣០ក្រាម,ទូរស័ព្ទចំនួន០២គ្រឿង, ប្រាក់ថៃចំនួន ៥,៦០០បាត, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៤គ្រឿង រួមនឹងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ៕
(ដោយលោកម៉ៃសារឿន)
សម្របសម្រួលអត្ថបទដោយ ប្រជាប្រិយ១៦
___