អនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិ ចំនួន៤រូប តាមរូបភាព ដកហូតមុខដំណែង ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា..!

ភ្នំពេញ@.យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៩ មិថុនា ២០២៤ ស្តីពី : ការដកហូតមុខតំណែងមន្រ្តីនគរបាលជាតិកម្ពុជា សម្រេច ÷

-ត្រូវបាន អនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិ ចំនួន៤រូប
តាមរូបភាព ដកហូតមុខដំណែង ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ កម្ពុជា ដូចមានរាយឈ្មោះ ដូចខាងក្រោម ÷

១- លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជា
មន្ត្រី ។

២- លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី ។

៣ – លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជា
មន្ត្រី ។

៤ – លោកវរសេនីយ៍ឯក អិន លុច អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ។

#រាយការណ៍ ដោយប្រជាប្រិយ ១៦

 

Leave a Reply

Your email address will not be published. Required fields are marked *