ទីតាំងចំនួនពីរ ត្រូវបានរក្សាដោយភាពស្ងៀមបង្កប់លួចលាក់បេីកល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ភ្នាល់ចាក់បាល់ ឆ្នោតទ្បូតូ មាន់អនទ្បាញ និងបៀរបៀរការរ៉ាត់ លេងតាមប្រព័ន្ធអ៊ិនធើណែត ក្នុងខណ្ឌដូនពេញ .!!

ភ្នំពេញ @.យោងតាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ អោយដឹងថា មានទីតាំងចំនួនពីរ បេីកលេងទាំងយប់ទាំងថ្ងៃ សម្បូរទៅដោយ ក្រុមក្មេងស្ទាវ ញៀនថ្នាំ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ សង្ងំទៅលេងភ្នាល់ដាក់លុយរាប់រយ រាប់ពាន់ដុល្លារ ឯនោះ ទីតាំងមួយនេះបានបង្កប់លួចលាក់លេង មានឆ្មោតទ្បូតូ មាន់អនទ្បាញ បៀរការរ៉ាត និងភ្នាល់ចាក់បាល់ ជាដេីម ដោយលេងតាមប្រព័ន្ធ អ៊ិនធើណែត លេងបានដោយរលូនថែមទៀតផង និងគ្មានវិធានការចុះបង្រ្កាប់ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធនៅទ្បេីយនោះទេ គួរបញ្ជាក់ផងដែរថា មានទីតាំងមួយបានផ្លាស់ពីកន្លែងចាស់ មកទីតាំងថ្មី ដោយមានការត្រូវរ៉ូវ ពីមន្រ្តីមូលដ្ឋានរួចសង្ងំបានរក្សាដោយភាពស្ងៀមស្ងាត់ ។

ទីតាំងទី១/ មានផ្ទះលេខ៣៤ តាមបណ្តោយផ្លូវលេខ ១៥.វិថី ព្រះចន្ទរាជា កែង៣០ ក្នុងសង្កាត់ផ្សារចាស់់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងទី២/មានផ្ទះលេខ ១៣០ នៅតាមបណ្តោយផ្លូវលេខ ១៣០ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

@.បញ្ជាក់ជូនថា នេះទីតាំងថ្មី តែបានផ្លាស់មកពី កន្លែងចាស់ មកចំនុចផ្លូវខាងលើនេះវិញ /

ប្រភពដាក់ការសង្ស័យថា ពិតជាមានខ្នងអាងខ្សែធំណាស់ហេីយមេីលទៅ ទេីបបានល្បែងស៊ីសងចំនួនពីរទីតាំង ខាងលេីនេះ មានការ បេីកលួចលាក់ លេងដោយសារី គ្មានខ្វល់អ្វីបន្តិចសោះទ្បេីយ ឬក៏ពិតជាមានការត្រូវដងត្រូវផ្លែ ហេីយទេដឹង ឬជាថ្នូរនឹងការបេីកលេងល្បែងស៊ីសងទាំងនោះទេដឹង ទេីបដោយគ្មានការទប់ស្កាត់បែបនេះ នឹងមិនចុះបង្រ្កាប ពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាន នៅទ្បេីយ ដោយបណ្តែតបណ្តោយអោយមានកេីត មានល្បែងស៊ីសងទាំងនោះយ៉ាងព្រោងព្រាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយសង្ស័យថា ពិតជាមានមន្ត្រីខិលខូចឆ្លៀតឱកាស មួយក្តាប់តូច បានប្រព្រឹត្តនូវអំពេីពុករលួយ ស៊ីសំណូក សូកប៉ាន់ ទទួលផលប្រយោជន៍ ពីឈ្មួញ រួចព្យាយាម បិតបាំង ពីការ បេីកលេងល្បែងស៊ីសងទាំងនោះ ព្រោះជាថ្នូរមិនមានការចុះបង្រ្កាប យ៉ាងបិតប្រាកដ គ្រាន់ជាការដាក់ការសង្ស័យតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ធ្លាប់តែមានស្នាដៃល្អៗជាច្រេីនមូលដ្ឋានរបស់ខ្លួន កុំព្រោះតែផលប្រយោជន៍ ទទួលសំណែន ពីមន្រ្តីក្រោមឱវាទ រួចព្យាយាមបិតបាំង បទល្មេីសល្បែងសុីសងគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានធ្វេីបាត់បង់ប្រជាប្រិយភាព ក្នុងការដឹងនាំ ។

កន្លងទៅនេះ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ អតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត លេីល្បែងស៊ីសង គ្រប់ប្រភេទ ខេត្ត ក្រុង រាជធានី តម្រូវអោយលុបបំបាត់ នូវល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ព្រោះថា នេះជាឬស គល់នៃ បទល្មើស ចោរកម្ម អំពេីហឹង្សា និង ឆក់ប្លន់សម្កាប់ ជាដេីម ដោយយក្សថាហេតុ ដោយបានកេីតទ្បេីង នូវល្បែងសុីសងគ្រប់ប្រភេទ ទាំងនេះ។

ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានរបស់ខ្លួនខាងលេី សូមសំណូមពរដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេស លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ
និង លោក ជា ខេមា អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ និង លោក វរ:សេនីយ៏ឯក​ ទៀង​ ច័ន្ទសារ​ អធិការនគរបាលខណ្ឌដូនពេញ​ និង មន្រ្តីជំនាញពាក់ពន្ធ័ សូមមេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងចំនួនពីរ..?

ទីតាំងទី១/ មានផ្ទះលេខ៣៤ តាមបណ្តោយផ្លូវលេខ ១៥.វិថី ព្រះចន្ទរាជា កែង៣០ ក្នុងសង្កាត់ផ្សារចាស់់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងទី២/មានផ្ទះលេខ ១៣០ នៅតាមបណ្តោយផ្លូវលេខ ១៣០ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

@.បញ្ជាក់ជូនថា នេះទីតាំងថ្មី តែបានផ្លាស់មកពី កន្លែងចាស់ មកចំនុចផ្លូវខាងលើនេះវិញ /

ដែលកំពុងលួច បេីកល្បែងសុីសង ខុសច្បាប់ ទាំងនេះ នៅបន្តលួចលាក់បេីកលេងដោយសេរី ក្នុងមូលដ្ឋាន សមត្ថកិច្ច ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *