ភ្នំពេញ@.ការចុះផ្សាយ របស់អង្គភាព សារព័ត៌មាន ខ្មែរប្រជាប្រិយ ក៏ដូចជាគេហទំព័រ ព័ត៌មាន KPN NEWS កាលពីម្សិលមិញ ថ្ងៃទី ៣ខែ មីថុនាឆ្នាំ២០២៤ បានចុះផ្សាយ ក្រោមចំណងជើងថា “(បែកធ្លាយរឿងអាស្រូវរបស់ លោកវរ:សេនីយ៍ឯក សៀក អាង ដែលជាអតីតមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកែប ពេលនេះកំពុះតែផ្ទុះរឿង ធ្វើជាមេតុងទីន លុយជាច្រើនក្បាល ហើយមានឯកសារពាក់ព័ន្ធជាមួយនឹងលោក សៀក អាង ដែលជាអ្នកដែលមានបុណ្យស័ក្កនិងមានអំណាចមួយរូប)” តើក្នុងពេលនេះ លោកបានបោកប្រាស់ ទៅលើប្រជាពលរដ្ឋ ស្មូតត្រង់ ហើយក៏ដូចជាមន្ត្រី ការងារក្រោមឱវាទមួយចំនួនដែលលោកបើកធ្វើជាមេតុងទីនជាច្រើនក្បាល មានក្បាលខ្លះ 27 នាក់ មានក្បាលខ្លះ 54 នាក់ ។
គួរបញ្ជាក់ផងដែរថា ការចុះផ្សាយនូវប្រធានបទខាងលេី គឺជាព័ត៌មានចុះផ្សាយ ដោយមានការយល់ច្រឡំ មិនមានប្រភពច្បាស់លាស់ និង មិនបានទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយនៅទ្បេីយនោះទេ ការចុះផ្សាយ របស់អង្គភាព យេីងខ្ញុំ បានធ្វេីអោយប៉ះពាល់ ដល់កិត្តិយសសេចក្តីថ្លៃ របស់លោក វរ:សេនីយ៍ឯក សៀក អាង ដែលជាអតីត មេបញ្ជាការរងខេត្តកែប និង សេចក្តីថ្លៃថ្នូរធំបំផុតទាំងមូល ដល់កងកម្លាំង កងរាជអាវុធហត្ថ លេីផ្ទៃប្រទេស ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ។
អង្គភាពយេីងខ្ញុំ សូមគោរពជូនដល់សាធារណជន កងកម្លាំង ក៏ដូចជាមន្ត្រីរាជការ គ្រប់ជាថ្នាក់ ជ្រាបជាព័ត៌មាន សូមកុំមានការយល់ច្រឡំ បន្តទៅទៀត ។
ដោយទ្បែក អង្គភាពព័ត៌មានយេីងខ្ញុំ សូមធ្វេីការចុះផ្សាយកែតម្រូវ ទ្បេីងវិញ ពាក់ព័ន្ធករណីខាងលេី សូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ទទួលការផ្សាយកែតម្រូវ ពីអង្គភាពសារព័ត៌មានយេីងខ្ញុំ បានចុះផ្សាយ បានធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរដល់កងកម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និង លោក វរ:សេនីយ៍ឯក សៀក អាង ដែលជា អតីតមេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកែប ដោយពាក់ព័ន្ធ រឿងការចុះផ្សាយ ធ្វើជាមេតុងទីន ខាងលេី ដូច្នេះហេីយ សូមទទួលការអភ័យទោស និង ការផ្សាយកែតម្រូវ ពីអង្គភាព យេីងខ្ញុំ និងភ្នាក់ងារព័ត៌មានផងដែរសូមអរគុណ ៕