ករណីអគ្គីភ័យឆាបឆេះរាលដាលផ្ទះប្រជាពលរដ្ឋចំនួន បីខ្នង ដោយសារម្ចាស់ផ្ទះបញ្ចូលកង់អាគុយទុកចោល បណ្ដើរឲ្យផ្ទុះឆេះតែម្ដង…
ព្រឹកថ្ងៃ.ទី ២ខែ ៦ ឆ្នាំ ២០២៤ ព័ត៌មានបឋម មានករណីភ្លើងឆេះនៅល្ងាចវេលាម៉ោង ៦:00 ជាងត្រូវនឹងថ្ងៃ.ទី ១ខែ មិថុនា ឆ្នាំ ២០២៤÷ មានការឆាបឆេះបើតាមព័ត៌មានបឋមដែលទទួលបាន ការសាកសួរពីប្អូនប្រុសម្នាក់គាត់បានផ្ដល់ព័ត៌មានថាមានការផ្ទុះឆាបឆេះចេញពីផ្ទះមួយកន្លែង.ដែលគាត់បានដោតភ្លើងសាកកង់អាគុយធ្វើ.ឲ្យមានការទសឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ.ក៏បានផ្អើលដល់អ្នកជិតខាង.ក៍នាំគ្នាដើម្បីអន្តរាគមន៍ពន្លត់ភ្លើង.តែអកុសលមិនអាចគ្រប់គ្រងពន្លត់ភ្លើងនោះបានទេ.ក៏បាននាំគ្នាផ្ដល់ព័ត៌មានទៅដល់ខាងកងពន្លត់អគ្គីភ័យដើម្បីបញ្ចេញឡានទឹកមកជួយអន្តរាគមន៍.ដើម្បីជួយពន្លត់តែអកុសលក៏បានឆេះរាលដាលទៅដល់ការ៉ាស់ឡាននិងកន្លែងលក់ចាប់ហួយកន្លែងនៅតាមបណ្ដោយផ្លូវ 123 កែងនឹងផ្លូវ 428
ហើយក៏បង្ករឆាបឆេះកន្លែងតារាងបាល់មួយកន្លែងទៀត.ក៏រៀលដាលទៅដល់ផ្ទះប្រជាពលរដ្ឋនៅខាងក្រោយ.ការ៉ាសឡាននិងក្រោយតារាងបាល់នោះបន្តទៀត.ឆេះអស់ផ្ទះមួយចំនួនទៀតតែម្តង
រាយការណ៍ដោយ ឡេង.សារុ៉ម.លេខទូរសព្ទ.096.988.30.25
សម្របសម្រួលអត្ថបទដោយ ញៀប ចាន់ និពន្ធនាយករង