ខេត្តតាកែវ@.ស្រុកត្រាំកក់ : កាលពីថ្ងៃអង្គារ៦រោចខែពិសាខឆ្នាំរោងឆសក្ត័.ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង ៤៥ នាទីនៅចំណុចលើផ្លូវជាតិលេខ ៣ចន្លោះគីឡូម៉ែត្រ ៧៤.៧៥ក្បែរស្ពានអាកាសផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ មានក្រុមក្មេងទំនើងចំនួន០២ក្រុមមានគ្នា ០៧នាក់ជិះម៉ូតូម៉ាកC125ចំនួន ០៣គ្រឿងមិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយពូថៅនឹងដាវបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាតាមដងផ្លូវតែមិនបណ្ដាលឲ្យរងរបួសឡើយ បន្ទាប់ពីធ្វើសកម្ម ភាពរួចក្រុមក្មេងទំនើងទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពេលទទួលបានព័ត៌មានដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម ប៉ុស្តិ៍នគរបាលរដ្ឋបាលតាភេម និងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន១ នាក់ឈ្មោះ ជា ថាវិន ភេទប្រុសអាយុ១៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ជាសិស្សរៀនថ្នាក់ទី 11A នៃវិទ្យាល័យតេជោហ៊ុនសែនអង្គសោម ចំណែកបក្សពួកទាំងពីរក្រុមនេះ សមត្ថកិច្ច បានក្តាប់មុខសញ្ញា អស់ហើយ និងកំពុងធ្វើសាវតាជាតិ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
រាយការណ៍ដោយ លោក ហុិន សុខុន ប្រចាំ ខេត្តតាកែវ