ល្បែងស៊ីសងប្រភេទឡូតូចាប់ផ្ដើមបើកដំណើរការលេងវិញហើយ នៅក្នុងទឹកដីខណ្ឌដូនពេញ…!

ល្បែងស៊ីសងប្រភេទឡូតូចាប់ផ្ដើមបើកដំណើរការលេងវិញហើយ នៅក្នុងទឹកដីខណ្ឌដូនពេញ…!

ភ្នំពេញ@ ទីតាំងល្បែងស៊ីសងប្រភេទឡូតូបានបើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅផ្ទះលេខ ០៨ ផ្លូវ ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ បែជាអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់..

តាមប្រភព: ពីប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពយើងថា មានទីតាំងឡូតូ ជាច្រើនកន្លែងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែរបានបើកដំណើរការលេងបានយ៉ាងរលូនហាក់បីដូចមិនរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានឬខណ្ឌបន្តិចសោះឡើយ..

ជាក់ស្ដែងទីតាំងឡូតូស្ថិតនៅក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងផ្ទះលេខ ០៨ ផ្លូវ ៨២សង្កាត់ស្រះចក ខណ្ឌដូនពេញ បានបើកលេងបានយ៉ាងរលូន គ្មានសមត្ថកិច្ចណាមើលឃើញសោះ ជាពិសេសនោះគឺបើកទទួលភ្ញៀវទាំងចាស់ទាំងក្មេងលេងជារៀងរាល់ថ្ងៃ តើហេតុអ្វីបានជាសមត្ថកិច្ចមើលមិនឃើញទីតាំងល្បែងស៊ីសងឡូតូលេងនៅកណ្ដាលទីក្រុងបានយ៉ាន់រលូនអញ្ចឹង  ឬមួយសមត្ថកិច្ចត្រូវថ្នាំសណ្ដំម្ចាស់បើកល្បែងស៊ីសងនេះហើយទេដឹងបានជាមើលមិនឃើញពីរទីតាំងហាងកាហ្វេបើកល្បែងឡូតូដ៏ធំនៅកណ្ដាលទីក្រុងយ៉ាងដូច្នេះ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ បានស្នើសុំដល់លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគឺឯកឧត្តមឃួងស្រេង និង ឯកឧត្តមជូនណារិន សូមឯកឧត្តមទាំងពីរ ចាត់មន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផង ព្រោះពួកគាត់ភ័យខ្លាចមានអំពើចោរកម្មផ្សេងៗដូចជា: ចោរលួច ចោរឆក់ ប្លន់និងអំពើហិង្សាជាដើម។ល៕

 

រាយការណ៍ដោយ អោ រ៉ុម លេខទូរសព្ទ០៧៧៩២៧៦៩២

Leave a Reply

Your email address will not be published. Required fields are marked *