ក្រុមភីឡុតបើកម៉ូតូបង្ហោះរួមនឹងបក្ខពួកអ្នកលេងកាំបិតពិឃាតគ្មានមេត្តាចំនួន២ក្រុមត្រូវបានកម្លាំងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការក្រុងនឹងស្រុកត្បែងមានជ័យធ្វើកាបង្ក្រាបខេត្តព្រះវិហារ…!

 

ក្រោយទទួលបាននូវបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឩត្តមសេនីយ៍ទោសួស សុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅថ្ងៃទី២៥ខែឩសភាឆ្នាំ២០២៤នេះកម្លាំងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដឹកនាំដោយលោកវរសេនីយ៍ឯកគង់ គា សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះវិហាររួមនឹងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវនឹងឈានទៅបង្ក្រាបភីឡុតអ្នកបើកម៉ូតូបង្ហោះជាមួយនឹងក្រុមអ្នកលេងកាំបិតពិឃាតគ្មានមេត្តាចំនួន២ក្រុមដែលតែងអុកឡុកធ្វើព្យុះធ្វើភ្លៀងបង្កអសន្តិសុខទៅដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នូវរាល់សកម្មភាពនឹងទង្វើររបស់បក្ខពួកគេទាំងនេះប្រជាពលរដ្ឋចាត់ទុកវាជាបន្លានៅក្នុងដើមទ្រូងរបស់ពួកគាត់យ៉ាងដូច្នេះ។

ឆ្លើយតបសកម្មភាពរបស់ក្រុមទាំងនេះលោកឩត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារគឺលោកគេងមិនលក់បក់ក៏មិនល្ហើយឡើយ ក្រោយទទួលបានព័ត៏មានហើយនោះលោកក៏បានប្រគលដាវអាជ្ញាសឹកភ្លាមៗបញ្ជាយ៉ាងមុតមាំឲ្យកម្លាំងមន្ត្រីរបស់លោកប្រើវិធានកាជំនាញចុះស្រាវជ្រាវដោយមិនទុកចាំយូរនោះឡើយ។

លោកវរសេនីយ៍ឯកគង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបញ្ជាក់មកកាន់អង្គភាពសាព័ត៏មានតាមប្រពន្ធ័សង្គមតេលេក្រាមនៅល្ងាចថ្ងៃទី២៦ខែឩសភាឆ្នាំ២០២៤នេះថា។

ក្នុងកិច្ចប្រតិបត្តិការចុះស្រាវជ្រាវនេះលោកនាយករិយាល័យថា ជាលទ្ធផលកម្លាំងសហការរបស់លោកបានឈានទៅបង្ក្រាប បក្ខពួកភីឡុតបើកម៉ូតូបង្ហោះនឹងក្រុមអ្នកលេងកាំបិតពិឃាតគ្មានមេត្តាបានចំនួន២ក្រុមឃាត់ខ្លួនចំនួន៩នាក់ដកហូតវត្ថុតាំងបានមួយចំនួនដែរក្នុងនោះរួមមានដាវព្យុះសង្ឃរាចំនួន១កាំបិតពិឃាតគ្មានមេត្តាចំនួន២ រួមនឹងម៉ូតូចំនួន៣គ្រឿងផងដែរ។
លោកនាយការិយាល័យបានបន្តទៀតថាបច្ចុប្បន្នក្រុមភីឡុតរួមនឹងបក្ខពួកអ្នកលេងកាំបិតពិឃាតគ្មានមេត្តាទំាង៩នាក់រួមនឹងវត្ថុតាំងដកហូតខាងលើត្រូវបានកម្លាំងជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនិតិវិធីច្បាប់ដើម្បីបន្សាបវិជ្ជាគុន។

គួររំលឹកផងដែរថានូវរាល់សកម្មភាពរបស់ក្រុមក្មេងទំនើងបងតូចបងធំ
ដែលធ្វើព្យុះធ្វើភ្លៀងក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារ លោកឩត្តមសេនីយីទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារគឺលោកចាត់ទុកក្រុមទាំងនេះវាជាបន្លានៅក្នុងប្រស្រីនៃកែវភ្នែករបស់លោកទាំងទ្វេរយ៉ាងដូច្នេះ លោកតែងមានវិធានការក្តៅដោយលោកមិនទុកឬក៏ប្រោះឲ្យបក្ខពួកទាំងនេះបន្តធ្វើព្យុះធ្វើភ្លៀងបង្កអសន្តិសុខដល់ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។
ជាមួយគ្នានោះដែរលោកស្នងការតែងយកវេទិការផ្សេងៗធ្វើកាអំពាវនាវទៅដល់ស្រទាប់យុវវ័យកុមារាកុមារី វ័យកំពុងសិក្សាសុំឲ្យទំលាក់ចោលនៅទង្វើរអប្បាយមុខទាំងឡាយណាដែលសង្គមគេស្អប់ខ្ពើម នាំឲ្យប៉ះពាល់ទៅដល់អនាគត់របស់ខ្លួន ហើយងាកមកចាប់យកពេលវេលាដ៏មានតំលៃខិតខំសិក្សាក្រេបជញ្ជក់យកចំណេះវិជ្ជាដើម្បីចូលរួមអភិវឌ្ឍន៏សង្គមជាតិទៅថ្ងៃអនាគត់វាប្រសើរជាង។

ប្រភពពីស្នងការនគរបាលខេត្តព្រះវិហារ

(រាយការណ៍ដោយលោកយ៉ាចំរេីន)

 

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់ និពន្ធនាយករង

☎️ទំនាក់ទំនង 012607214

Leave a Reply

Your email address will not be published. Required fields are marked *