ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារប្រកាសរឹតបន្តឹងប្រើដាវអាជ្ញាសឹកចាត់គ្រប់វិធានការជំនាញផ្លូវច្បាប់បង្កានឹងទប់ស្កាត់នូវរាល់សកកម្មភាពក្រុមក្មេងទំនើងបងតូចបងធំខេត្តព្រះវិហារ…!

 

លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារលោកតែងចាត់ទុកភូមិឃុំសុវត្ថិភាពវាជាប្រធានបទមួយដ៏ក្តៅគគុកក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ទទ្ទឹមនឹងនោះនូវរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដាក់មកឲ្យមន្ត្រីនគរបាលអនុវត្តគឺលោកតែងវិចក្នុងបង្វិចហើយដាក់ជាប់នៅក្នុងខ្លួនរបស់លោកជានិច្ចនូវរាល់កម្មវិធីជួបប្រជុំជាមួយមន្ត្រីនគរបាលក្រោមឱវាទរបស់លោកឬក៏កម្មវិធីអ្វីផ្សេងៗផងនោះ គឺលោកតែងដាក់នូវបទបញ្ជាយ៉ាងមុឺងមា៉ត់ដើម្បីជាកា ពញាក់ស្មារតីមន្ត្រីរបសលោកឲ្យបន្តចូលរួមនឹងអនុវត្តន៏វិធានការច្បាប់ទៅលើក្រុមក្មេងទំនើងក្រុមបងតូចបងធំ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនជាអ្នកគ្រប់គ្រងឲ្យដូចជាភ្លៀងរលឹម។

បន្លែមលើនេះ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបង្ហោះកាលពីថ្ងៃទី២៤ខែឩសភាឆ្នាំ២០២៤ក្នុងពិធីគោរពទងជាតិ នាចុងសប្តាហ៏កន្លងទៅនេះដែលដឹកនាំផ្ទាល់ដោយលោក ឩត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផ្ទាល់។

ឆ្លៀតនៅក្នុងឱកាសនោះលោកស្នងការបានថ្លែងថាដោយយោងតាមសេចក្តីប្រកាសព៍ត័មានរបស់អគ្គស្នងការនគរបាលជាតិ ដោយក្នុងអំឡុងពេលចុងក្រោយនេះ
សង្កេតឃើញថាសកម្មភាពក្មេងទំនើងបងតូចបងធំប្រមូលផ្តុំគ្នា បញ្ចេញចរិកកាចសាហាវគួរឲ្យបារម្ភនឹងធ្វើឲ្យបាត់សណ្តាប់ធ្នាប់បង្កឲ្យមានកាភ័យខ្លាចនឹងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខសង្គមជាតិ ព្រមទាំងមានការំខានដល់ការនៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះទៅបានក្នុងនាមយើងជាមន្ត្រីនគរបាលជាតិត្រូវប្តេជ្ញាយ៉ាងមុតមាំបង្កាទប់ស្កាត់នឹងចាត់គ្រប់វិធានការជំនាញក៏ដូចវិធានការច្បាប់ក្នុងកាទប់ស្កាត់នឹងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងក្រុមបងតូចបងធំនឹងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។
ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណនឹងសុវត្ថិភាពសង្គមជាតិជូនដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់តបតាមអនុសាសន៏នឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឪកាសសម្ភោធដាក់ឲ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាគ្របដណ្តប់សុខភាពជាសកលនៅក្នុងឆ្នាំ២០២៤នឹង២០៣៥ កាលពីថ្ងៃទី២៣ខែឩសភាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានោះដែរលោកស្នងការថារយះកាលកន្លងមកភាពខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិរបស់យើងគឺតែងអនុវត្តវិធានការ ច្បាប់បានយ៉ាងមានប្រសិទ្ធិភាពក៏ប៉ុន្តែអី្វដែលយើងត្រូវបន្តទៀតនោះ
យើងត្រូវគិតថា(កំទិចភ្លើងដ៏តូចមួយវាក៏អាចបង្កជាគ្រោះអគ្គីភ័យនោះបានដែរដូចគ្នាទៅនឹងករណីក្មេងទំនើងនេះជាដើមប្រសិនបើកម្លាំងនគរបាលជាតិយើងមានកាធ្វេសប្រហែសឬបន្ធូរដៃក៏ក្រុមពួកគេទាំងនេះបង្កធ្វើព្យុះធ្វើភ្លៀងទៅបានយ៉ាងដូច្នេះ ទទ្ទឹមនេះលោកស្នងការថាដើម្បីលុបបំបាត់ឲ្យអស់បក្ខពួកក្មេងទំនើងក្រុមបងតូចបងធំយើងត្រូវអនុវត្តវិធានការច្បាប់ទៅលើបក្ខពួកនេះ ឲ្យបានដូចជាភ្លៀងរលឹម៕

ប្រភពពីស្នងការនគរបាលខេត្តព្រះវិហារ

(ដោយលោកយ៉ាចំរេីន)

 

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់

☎️ទំនាក់ទំនង 012607214

Leave a Reply

Your email address will not be published. Required fields are marked *