ល្បែងសុីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ស្រុកអង្គរជ័យ ខេត្តកំពត អាជ្ញាធរពាក់ព័ន្ធ ហាក់សំងំស្ងៀម គ្មានវិធានការបង្រ្កាបនៅទ្បេីយ ..!!

ខេត្តកំពត@.មូលដ្ឋានស្រុក អង្គរជ័យខេត្ត អាជ្ញាធរពាក់ពន្ធ័ ខ្វះការយកចិត្តទុកដាក់ លេីការចុះបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ខណ:កេីតល្បែងព្រោងព្រាត ក្នុងមូលដ្ឋានរបស់ខ្លួន ដោយប្រជាពលរដ្ឋ បច្ចុប្បន្ន កំពុងមានក្តីព្រួយបារម្ភ ភ័យខ្លាច ជាខ្លាំង ពី បញ្ហាសង្គម ដោយកេីតបន ល្បែង និងកេីតក្រុមក្មេងទំនេីង ។

គួរបញ្ជាក់ផងដែរថា ទីតាំងបេីក ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងស្រុកអង្គរជ័យខេត្តកំពត មានចំនួន ២ ទីតាំង ..
-ទីតាំង ទី១ .ជ្រកក្រោម ផ្ទះពលរដ្ឋ មួយកន្លែង លួចលាក់បើកល្បែងមាន់ជល់ តាមកុំព្យូទ័រអនឡាញ ដែលមានទីតាំង ស្ថិតនៅ ភូមិដំណាក់ក្រសាំង ក្នុង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

និង ទីតាំងទី២- ផ្ទះពលរដ្ឋ ដាក់វីង មួយកន្លែង លួចបង្កប់បើកល្បែង មាន់ជល់ តាមកុំព្យូទ័រ អនឡាញ ដែលស្ថិតនៅក្នុង ភូមិត្រពាំងកំភ្លាញ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្ត កំពត នៅតាមបណ្តោយ ផ្លូវជាតិលេខ ៣ ។

បច្ចុប្បន្ន ទីតាំងខាងលេី! ដោយយោងតាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ អោយដឹងថា ទីតាំងសម្បូរទៅដោយ ក្រុមក្មេងស្ទាវ ញៀនថ្នាំ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ ទៅលេងភ្នាល់ដាក់លុយរាប់រយ រាប់ពាន់ដុល្លារ ឯនោះ ទីតាំងមួយនេះបង្កប់លួចលាក់មាន ឆ្មោតទ្បូតូ និង មាន់ជល់ លេង តាមកុំទ្បូទ័រអនទ្បាញ ជាដេីម ដោយលេងតាមប្រព័ន្ធ អ៊ិនធើណេត លេងបានដោយរលូនថែមទៀតផង និងគ្មានវិធានការចុះបង្រ្កាប់ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធនៅទ្បេីយនោះទេ ។

ប្រភពដាក់ការសង្ស័យថា ពិតជាមានខ្នងអាងខ្សែធំណាស់ហេីយមេីលទៅ ទេីបបានល្បែងស៊ីសងខាងលេីនេះ មានការ បេីកលួចលាក់ លេងដោយសារី គ្មានខ្វល់អ្វីបន្តិចសោះទ្បេីយ ឬក៏ពិតជាមាន ត្រូវដងត្រូវផ្លែ ទេដឹង ដោយជាថ្នូរនឹងការបេីកលេងល្បែងស៊ីសងទាំងនោះ ដោយគ្មានការទប់ស្កាត់ និងមិនចុះបង្រ្កាប ពីសំណាក់អាជ្ញាធរក្នុងមូលដ្ឋាន ដោយបណ្តោយអោយកេីតមាន ល្បែងស៊ីសងទាំងនោះព្រោងព្រាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយសង្ស័យថា ពិតជាមានមន្ត្រីខិលខូចឆ្លៀតឱកាស មួយក្តាប់តូច បានប្រព្រឹត្តនូវអំពេីពុករលួយ ស៊ីសំណូក សូកប៉ាន់ ទទួលផលប្រយោជន៍ ពីឈ្មួញ រួចព្យាយាម បិតបាំង ពីការ បេីកលេងល្បែងស៊ីសងទាំងនោះ ព្រោះជាថ្នូរមិនមានការចុះបង្រ្កាប យ៉ាងបិតប្រាកដ គ្រាន់ជាការដាក់ការសង្ស័យតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា កន្លងទៅនេះ ប្រសាសន៍ របស់ថ្នាក់ដឹកនាំ អតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជា យ៉ាងតឹងរឹងបំផុត លេីល្បែងស៊ីសង គ្រប់ប្រភេទ ខេត្ត ក្រុង រាជធានី តម្រូវអោយលុបបំបាត់ នូវល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ព្រោះថា នេះជាឬស គល់នៃ បទល្មើស ចោរកម្ម អំពេីហឹង្សា និង ឆក់ប្លន់សម្កាប់ ជាដេីម ដោយយក្សថាហេតុ ដោយបានកេីតទ្បេីង នូវល្បែងសុីសងគ្រប់ប្រភេទ ទាំងនេះ។

ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានរបស់ខ្លួនខាងលេី សូមសំណូមពរដល់ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និង មន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេសផងនោះ លោក គឹម បូណា ដែលមានតួនាទី ជាអភិបាលស្រុក អង្គរជ័យ និង លោក វរៈសេនីយ៍ឯក ហ៊ន ប៊ុនស៊ីដេត អធិការ នៃអធិការដ្ឋាននគរបាល ស្រុកអង្គរជ័យ នៃខេត្តកំពត និង មន្រ្តីជំនាញពាក់ពន្ធ័ សូមអស់លោក មេត្តា យកចិត្តទុកដាក់ ត្រួតពិនិត្យ ចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះទីតាំងខាងលេី មានចំនួន២ទីតាំង ..

-ទីតាំង ទី១ .ជ្រកក្រោម ផ្ទះពលរដ្ឋ មួយកន្លែង លួចលាក់បើកល្បែងមាន់ជល់ តាមកុំព្យូទ័រអនឡាញ ដែលមានទីតាំង ស្ថិតនៅ ភូមិដំណាក់ក្រសាំង ក្នុង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

និង ទីតាំងទី២- ផ្ទះពលរដ្ឋ ដាក់វីង មួយកន្លែង លួចបង្កប់បើកល្បែង មាន់ជល់ តាមកុំព្យូទ័រ អនឡាញ ដែលស្ថិតនៅក្នុង ភូមិត្រពាំងកំភ្លាញ ឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្ត កំពត នៅតាមបណ្តោយ ផ្លូវជាតិលេខ ៣ ។

ដែលកំពុងលួច បេីកល្បែងសុីសង ខុសច្បាប់ ទាំងនេះ នៅបន្តលួចលាក់បេីកលេងដោយសេរី ក្នុងមូលដ្ឋាន សមត្ថកិច្ច ដោយមិនគិតពី គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង7 ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញជាកំហិត ដេីម្បី សេចក្តីសុខនិងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ៕

#រាយការណ៍ ដោយ លោក ហុិន សុខុន ប្រចាំ តាកែវ កំពត មានទូរស័ព្ទលេខ 0979913228 សូមអរគុណ ។

 

Leave a Reply

Your email address will not be published. Required fields are marked *