មានករណីអគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិសំបុកចាប សង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ …
ព័ត៌មានបឋម ថ្ងៃសុក្រ ទី២៤ ខែ ឧសភាឆ្នាំ ២០២៤.មានករណីអគ្គីភ័យឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅភូមិសំបុកចាប.សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ.រាជធានីភ្នំពេញ ដោយបានប្រភពពីព័ត៌មានបងស្រីម្នាក់ថាការឆេះចេញពីផ្ទះមួយកន្លែង.តែពុំដឹងមូលហេតុអ្វី.តាមសម្ដីបងស្រីម្នាក់បានផ្ដល់កិច្ចសម្ភាសន៍ ព័ត៌មានដល់អង្គភាពសារព័ត៌មាន បងស្រីម្នាក់បញ្ជាក់ថា.នៅក្នុងផ្ទះនោះមានកូនពីរនាក់.ដោយពុំមានឪពុកម្ដាយនៅទេឪពុកម្ដាយគាត់បានទៅប្រកបអាជីវកម្មបាត់ហើយ.ហើយកូនទាំងពីរនាក់នោះពុំមានបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងទៅលើគាត់ទេហើយពេលភ្លាមៗនោះដែរក៏បានផ្អើលដល់ប្រជាពលរដ្ឋជិតខាងផ្ដល់ព័ត៌មានទៅដល់ខាងកងពន្លត់អគ្គីភ័យបានចុះមកធ្វើការពន្លត់ទាន់ពេលវេលា៕
រាយការណ៍ដោយ ឡេង សារុំ
សម្របសម្រួលអត្ថបទដោយ ញៀប ចាន់ និពន្ធនាយករង