រ / ន្ទះ / បាញ់ /ស្លា / ប់ /០២នាក់ និង០៥នាក់ទៀតរបួសធ្ងន់ស្រាលខណៈកំពុងតែព្រួសស្រូវក្នុងស្រែ ខេត្តបន្ទាយមានជ័យ …!

 

ហេតុការខាងលើបានកើតឡើងនៅចំណុចខាងត្រពាំងតាង៉ឹន៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖
មានប្រជាពលរដ្ឋ០៧នាក់ក្នុងនោះ០២នាក់បានស្លាប់នៅនឹងកន្លែង ចំណែក០៣នាក់របួសធ្ងន់ និង០២នាក់របួសស្រាល
លោកអធិការបានឲ្យដឹងទៀតថាជនរងគ្រោះដោយសារន្ទះបាញ់១.ឈ្មោះ ជុន ភាព ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លាប់)
២.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(សស្លាប់)
៣.ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសធ្ងន់)
៤.ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសធ្ងន់)
៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ៥៦ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសធ្ងន់)
៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ២២ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសស្រាល)
៧.ឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ៤៩ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសស្រាល)។

លោកអធិការបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុជនរងគ្រោះទាំង០៧នាក់ បានទៅព្រួសស្រូវនៅចំណុចត្រពាំងតាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលនោះនៅវេលាម៉ោងប្រហែល ០៣រសៀល មានធ្លាក់ភ្លៀងរលឹមស្រិចៗលាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង ជនរងគ្រោះទាំងនោះបាននាំគ្នារត់ទៅជ្រកនៅក្រោមម្លប់ដើមស្តៅ០១ដើម នៅក្បែរនោះក៏ស្រាប់តែរន្ទះបាញ់បណ្តាល០២នាក់ស្លាប់នៅនឹងកន្លែង ០៣នាក់រងរបួសធ្ងន់ និង០២នាក់ទៀតរងរបួសស្រាល ។
ជនរងគ្រោះរងរបួសធ្ងន់ ស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
(ដោយមុនីរតនា)

សម្របសម្រួលអត្ថបទដោយ ញៀប ចាន់

Leave a Reply

Your email address will not be published. Required fields are marked *