ធំខ្លិនមិនស្រួលហេីយឆ្លេីយរុញដាក់គ្នា.!ប្រសាសន៍របស់លោក គាវ លាងគារ ចៅហ្វាយស្រុកថ្ពង ជុំវិញករណី ជីកកកាយដីលុបបឹងអន្លុងជ្រៃរបស់រដ្ឋ ក្នុងភូមិសាសន៍ត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពងខេត្តកំពង់ស្ពឺ ..!!

ខេត្តកំពង់ស្ពឺ@.សារសម្លេង របស់លោក គាវ លាងគារ អភិបាលស្រុកថ្ពង ក្រោយពី បណ្តាញសារព័ត៌មានយេីងខ្ញុំបានចុះផ្សាយរិះគន់ ជុំវិញករណី ជីកកាយដីលុបបឹងអន្លុងជ្រៃក្នុងភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពងខេត្តកំពង់ស្ពឺ លោកបានបញ្ជាក់ថា លោកបានបេីកកិច្ចប្រជុំ ពាក់ព័ន្ធករណីខាងលើ លោកបានលេីកទ្បេីងថា ត្រូវតែមានការទប់ស្កាត់ ចំពោះករណីគ្រឿងចក្រណាកុំអោយមានជាដាច់ខាត ដែលបានធ្វេីសកម្មភាពលេីទីតាំងដីរបស់រដ្ឋ ដែរស្រុកបានហាមឃាត់កន្លងមកនេះ ..! ហេីយលោកក៏បានបញ្ជាក់បន្ថែមទៀតថា លោកកំពុងតែសិក្សាផ្ទាល់លេីទីតាំងដីនេះ ជាដីប្តូររដូវ ឬជាដីរដ្ឋបានដោះស្រាយ ព្រោះនេះជាដី បានបែងចែកជាពីរប្រភេទ លោកបន្ថែមថា លោកកំពុងសហការជាមួយខាងមន្ទីរ នានា និង ក្រសួងធនធានទឹក ។

ចាក់សម្លេងចូល….

បេីទោសបីជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយេីងខ្ញុំមិនអាចវែគញ៉ែករកខុសត្រូវ បាននៅទ្បេីយនោះទេ មានតែមន្ត្រីជំនាញ ពាក់ព័ន្ធ ថ្នាក់ក្រសួង និងថ្នាក់ខេត្តទេីបអាចស្វែងរកការដំណោះស្រាយ និងស្រាយចម្ងល់ មតិមហាជននេះបាន ..?
គួបញ្ជាក់ផងដែរថា ទី១ /ចំពោះប្រភេទដីដែលត្រូវកំណត់ទុកជាទ្រព្យសម្បត្តិរដ្ឋ ឬជា ដីដូររដូវ គឺជាដីសម្បតិរបស់រដ្ឋ មិនអាចបុគ្គលណារំលោភបាននោះទេ.!
ទី២ /ចំពោះដីសាធារណៈរបស់រដ្ឋ ដែលជនទាំងទ្បាយណាក៏មិនអាចយកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនបានដែរ..!

ជុំវិញករណីខាងលេីនេះ ក្រោយពីអង្គភាពសាព័ត៌មានយើង ខ្ញុំបានចុះដល់ទីតាំងផ្ទាល់ បានឃើញមានសកម្មភាព មានគ្រឿងចក្រជាច្រេីន កាយចាក់ដី ជាច្រើនកន្លែង បានដូចលោក គាវ លាងគារ ចៅហ្វាយស្រុកថ្ពង បានមាន ប្រសាសន៍ជូនមក អង្គភាពសារព័ត៌មានយើងខ្ញុំ លើកមុនម្ដងរួចហើយ ហេីយលោកបញ្ជាក់ថា ពិតជាមានការចាក់ដី លើដីសាធារណៈរបស់រដ្ឋពិតប្រាកដមែន ក្នុងនោះដែរលោក គាវ លាងគារ អភិបាលស្រុកថ្ពង លោកថានឹងមានវិធានការជាក់ស្ដែង លេីជនខិលខូចទាំងនោះ ដែលបានឆ្លៀតឱកាស របៀបកន្ទេលធំបន្លំដេក។

ដូច្នេះហេីយ ដោយការលេីកទ្បេីង ដើម្បីការពារផលប្រយោជន៍រួម របស់រដ្ឋ ពលរដ្ឋ ក៏ដូចមហាជន ស្នេីសុំដល់ខាងសាលាស្រុកថ្ពង គួរតែមានការចេញសេចក្តីប្រកាស ជូនដំណឹង ជាសារធារណៈ ក៏ដូចមានការជូនដំណឹង ទៅសាលាខេត្តកំពង់ស្ពឺ និង មន្ទីរពាក់ពន្ធ័នានាផងដែរ ដេីម្បីដាក់ចេញវិធានការទប់ស្កាត់ ចំពោះបុគ្គលរូបណា ដែលបានប្រព្រឹត្ត និងបានចាក់ដីទាំងនោះ រួចមកហេីយ គួរតែមានវិធានការកាយយក
អាចថ៍ដីចេញ ដែលខ្លួនបានចាក់រួច កន្លងមកនេះ គួរតែមានវិធានការកាយចេញ ដោយរៀងៗខ្លួន ដេីម្បីជៀសវាងការរិះគន់ លេីភាពអសកម្មរបស់អាជ្ញាធរ និងអសមត្ថភាពក្នុងការទប់ស្កាត់ ការពារសម្បត្តិរបស់រដ្ឋ ជៀសវាងរក្សាទុកនៅស្ងាត់ស្ងៀមយូរៗ ទៅនឹងក្លាយទៅជាដី ទ្រព្យសម្បត្តិឯកជនជាក់ជាមិនខាន ។

ជុំវិញករណីខាងលើនេះ លោក វី សំណាង អភិបាលនៃគណ: អភិបាលខេត្តកំពង់ស្ពឺ លោក ពិតជាមិនបានដឹង នៅទ្បេីយនោះទេ ចំពោះមន្ត្រីថ្នាក់ក្រោមរបស់លោក កំពុងតែឃុបឃិតគ្នាជាប្រពន្ធ័ និងកំពុងឆ្លេីយរុញដាក់គ្នា គ្មានការទទួលខុសត្រូវ មិនរក្សាការពារ សម្បត្តិរបស់រដ្ឋ ដោយពលរដ្ឋ បានលេីកទ្បេីងថា និងសង្ឃឹមយ៉ាងមុតមាំ លេីចំណាត់ការ របស់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ  លេីបុគ្គលខិលខូច មួយចំនួន ដែលសំងំជីកកាយចាក់ដីលុបបឹងអន្លុងជ្រៃ ក្នុងភូមិសាសន៍ត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កន្លងមកនេះ។

ពលរដ្ឋដោយភាពជឿជាក់ និងភាពកក់ក្តៅ ទុកចិត្តលេីការដឹកនាំ របស់លោក វី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ ដែលប្រជាពលរដ្ឋមានការគ្រាំទ្រ និងយល់ដឹងពីស្នាដៃរបស់លោក ក្នុងការដឹកនាំ ពិតជានឹងមានវិធានការ ក្តៅអាច រំដោះយកដីបឹងអន្លុងជ្រៃ ដែលជាសម្បត្តិរបស់រដ្ឋ ដោយត្រូវជនខិលខូច មួយចំនួន កំពុងរំលោភយក កន្លងមកនេះ ធ្វេីសម្បត្តិផ្ទាល់ខ្លួនឯកជន សង្ឃឹមយ៉ាងមុតមាំថា លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក អាចរំដោះបានយកមកជូនបងប្អូនប្រជាពលរដ្ឋ ដេីម្បីដាក់ជាសម្បត្តិរួម របស់រដ្ឋជាក់ជាមិនខាន ៕

ដោយ ជេម សំណាង /

ចេញផ្សាយថ្ងៃទី០៩/មេសារ/២០២៤ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *