ពលរដ្ឋមិនសប្បាយចិត្ត រឿងអាជ្ញាធរ សមត្ថភាពគ្មានការទប់ស្កាត់ បង្រ្កាបល្បែងស៊ីសង ក្នុងមូលដ្ឋាន ក្រោយពីលោក សេងគន្ធចូលកាន់ដំណែង..!!

ភ្នំពេញ@.ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីលោក សេង គន្ធ ចូលកាន់ដំណែងជា អភិបាល ខណ្ឌមានជ័យ ជំនួស លោក ហែម ដារិទ្ធិ បច្ចុប្បន្ន ប្រជាពលរដ្ឋ បានរាយការណ៍ ពីទីតាំង ការបេីកលេងល្បែងសុីសង ជាច្រេីកកន្កែង ជាពិសេស ផងនោះ ជ្រកក្រោម ក្នុងរូបភាព ជា ហាងលក់ កាហ្វេ មានសឹងតែគ្រប់ទីតាំង ក្នុងខណ្ឌមានជ័យ ដោយមានការបេីកភ្លើងខៀវ ពីមន្ត្រី មូលដ្ឋាន ទេីបល្បែងសុីសងទាំំងនោះ

អាច បើកបាន ដំណើរការលេង ដោយរលូន ដោយគ្មានខ្វល់ មិនខ្លាចរអារ ពីសមត្ថកិច្ច ក្នុងការចុះបង្រ្កាប ឬក៏ ជាឆ្នាំងបាយ របស់អស់លោកទេដឹង ទេីបបានជារក្សានូវភាពស្ងៀមស្ងាត់បែបនេះ ។

 

ល្បែងសុីស៊ីសង កេីតមានគ្រប់ប្រភេទ ដូចជាមាន់ជល់ អនឡាញ ឡូតូ នឹងមានបៀរការ៉ាត់ ល។នឹង ល។ បើកដំណើរការ ខាងលេីនេះ បានប្រព្រឹត្ត ជារៀងរាល់ថ្ងៃ នឹងមានអ្នកមកលេងទីជិត នឹងទីឆ្ងាយ ជួបជុំ ប្រមូលផ្តុំគ្នា លេងភ្នាល់ដាក់លុយ រាប់លានរៀល យ៉ាងគគ្រឹកគគ្រេង និង ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ថែមទៀតផង ដោយគ្មានខ្លាចញញើតចំណាត់ការ របស់សមត្ថកិច្ច។

 

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខាងលើបានសំណូមពរ ដល់ថ្នាក់ដឹកនាំ

ជាពិសេស លោក ឃួង ស្រេង ភិបាលរាជធានី ភ្នំពេញ និង លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ និង មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន សូមមេត្តា លុបបំបាត់ នូវការបេីកលេងល្បែងសុីសងដោយសេរីទាំងនេះផងទាន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស គោរពប្រសាសន៍ នឹងអនុវត្ត តាម គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច ត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លុបបំបាត់ អោយខានតែបាន ៕

 

Leave a Reply

Your email address will not be published. Required fields are marked *