មន្រ្តីយុវជនក្រសួងព័ត៌មាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ ទៅប្រគល់ជូនលោកតា ទេព សុខ អាយុ៨២ឆ្នាំ

…………………………………………..

សូមគោរព ឯកឧត្តមរដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ខ្ញុំបាទសូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខ្ញុំបាទ និងសហការីដែលជាថ្នាក់ដឹកនាំនិងមន្រ្តីយុវជនក្រសួងព័ត៌មាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ ទៅប្រគល់ជូនលោកតា ទេព សុខ អាយុ៨២ឆ្នាំ ដែលកំពុងរស់នៅតែម្នាក់ឯងក្នុងជរាភាព ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

អំណោយរួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល អង្ករ៧៥គីឡូក្រាម មី៣កេស តែ២កញ្ចប់ ទឹកដោះគោខាប់៦កំប៉ុង ត្រីខ១យួរ អំបិល១គីឡូក្រាម ស្កសរ១គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូបោកខោអាវ១៦គីឡូក្រាម ពងទា៣០គ្រាប់ បំពង់ដាំទឹកខ្សែភ្លើង១ ឆ្នាំងដាំបាយអគ្គិសនី១ កង្ហារ១តូច រ៉ូឡូខ្សែរភ្លើង១ មុង១ ភួយ១ ខ្នើយនិងខ្នើយអោប (ស្រោមខ្នើយ)១ កន្ទេល២ ក្រម៉ាធំ២ ម៉ាស១០ប្រអប់ អាល់កុល១០លីត្រ ដបដាក់អាល់កុលតូចល្មម២ ទឹកសុទ្ធ២កេះ ពូកថ្មី១។

ក្នុងឱកាសនោះដែរ លោកតា ទេព សុខ បានថ្លែងនូវការគោរពអរគុណ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាក្នុងការផ្តល់អំណោយជាថវិការនិងសម្ភារៈប្រើប្រាស់ដល់លោកតា ហើយលោកតាបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់ និងទេវតា សូមតាមបីបាច់ប្រោសប្រទានពរជ័យ ជូនឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សុខភាពល្អ អាយុយឺនយូរ មានសេចក្តីសុខសុភមង្គល ជោគជ័យ និងប្រកបដោយពុទ្ធពរគ្រប់ប្រការ។

អាស្រ័យដូចបានគោរពជំរាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្រ្តី មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។

សូមឯកឧត្តមរដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន។

ប្រភព ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង ព័ត៌មាន សូមអរគុណ