មន្ត្រីមូលដ្ឋាន បិតបាំងបង្កេីតបទល្មេីស ល្បែងបញ្ជល់មាន់សុីសង តាមអនឡាញ ផ្តុំក្បាលគ្នា ល្មេីសនិងបម្រាមគោចររបស់រាជរដ្ឋាភិបាល..!

………………………………………….

ភ្នំពេញ@.ពលរដ្ឋស្នេីសុំ អោយ លោក ឃួង ស្រេង អភិបាលរាជធានី មេត្តាពិនិត្យ មេីលមន្រ្តី ក្រោមឱវាទ បិតបាំងលួចលាក់ បង្កេីតបទល្មេីស ដែនសមត្ថកិច្ចរបស់ខ្លួន មានល្បែងសុីសង ខុសច្បាប់ មួយកន្លែង ដែលកំពុងតែបើកលេង ដំណេីរការ បានដោយរលូន គ្មានអ្វីពីសំណាញ់ផ្លូវច្បាប់អ្វីសោះទ្បេីយ ដែលមានទីតាំង ស្ថិតនៅផ្ទះ អេតចាយ ជិតវត្តកំពែង ក្នុង ភូមិ ត្រពាំងចេក សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ ពីពលរដ្ឋ បានអោយដឹងថា ម្ចាស់ទីតាំងផ្ទះអេតចាយ ខាងលេី បេីកលេងល្បែងសុីសងបញ្ជល់មាន់ តាមអនឡាញ កំពុងតែប្រមូលផ្តុំគ្នាពពាក់ ពពូន ស្រែកទ្បូទ្បា ចាក់ភ្នាល់ដាក់លុយ រាប់សិបលាន មានចាញ់ មាន ឈ្នះ យ៉ាងគគ្រឹកគគ្រែងពេញបន្ទុក ជារៀងរាល់ថ្ងៃ ដោយមិនគិតពីបញ្ហា ការផ្ទុះរីករាលដាល ឆ្លងនៃជំងឺ កូវីដ១៩ អ្វីសោះទ្បេីយ។

បច្ចុប្បន្ន ទីតាំងមួយកន្លែងនេះ គេសង្កេតឃេីញថា នៅតែបន្ត ល្មេីស បម្រាម របស់រាជរដ្ឋាភិបាល បានដាក់បំរាមហាម ដាច់ខាត មិនអោយមានការជួបជុំគ្នា គឺដើម្បីទប់ស្កាត់ការពារ ជំងឺ កូវីដ១៩ អោយមានប្រសិទ្ធភាព តែផ្ទុយទៅវិញ មិនដឹងថា អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ភូមិ ត្រពាំងចេក ក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ មិន អស់លោក កំពុងតែធ្វេីអ្វីនោះទេ។

 

ម្ចាស់ទីតាំង នៅតែបន្ត សកម្មភាព បទល្មើស ល្បែងសុីសង របស់ខ្លួន ដំណេីរការបានយ៉ាងរលូនដដែល ដោយមិនដឹងថា មានខ្នង អាងខ្សែរធំខាងណា បានជាហាននៅបន្ត បើកលេងបានយ៉ាងអនាធិបតេយ្យ ហាក់បីដូចជាគ្នាន ខ្វល់ពីអាជ្ញាធរ ក្នុងមូលដ្ឋាន បន្តិចណាសោះ ។

ពាក់ព័ន្ធជុំវិញ ករណី ខាងលេី ពលរដ្ឋ បានទទួចស្នេីសុំ

អោយ លោក ឃួង ស្រេង អភិបាល រាជធានី និង លោក ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានី អស់លោក គួរតែមានចំណាត់ការក្តៅ មេត្តា ចាត់កម្លាំងមន្រ្តី ក្រោមឱវាទ ចុះត្រួតពិនិត្យ មេីលអោយ ដល់ទីតាំង ជាក់ស្តែងផង ថា តេីការបេីក ល្បែងសុីសងមួយនេះបាន ដំណេីរការលូនបែបនេះ ដោយសារអ្វី ហេីយសូមអស់លោក មានវិធានការ ចុះបង្រ្កាបផង ដេីម្បីយោងទៅ តាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕