តេីជាការពិតទេ.? ប្រជាពលរដ្ឋបានង្ហេីបថា មណ្ឌលសុខភាពទូកមាស យកលុយពីប្រជាពលរដ្ឋជាថ្នូរ និងការចាក់វ៉ាក់សាំង..!

……………………………………………….

ខេត្តកំពត៖ មណ្ឌលសុខភាពមួយកន្លែងស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ប្រជាពលរដ្ឋបានរាយការណ៍ថាមានការ យកលុយពួកគាត់ក្នុងម្នាក់ចំនួន៣ម៉ឺនរៀលជាថ្នូរដើម្បីទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវី១៩ តេីជាការពិតដែរឬទេ..?

នេះបេីយោងតាមប្រភព ពីប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលេី បានឲ្យដឹងថា នៅមណ្ឌលសុខភាពទូកមាសខាងលើនេះ មានប្រធានមណ្ឌល និង អនុប្រធាន ដោយប្រជាពលរដ្ឋមួយចំនួន បានទម្លាយថា មានការតម្រូវអោយបង់លុយបង់កាក់ ក្នុងម្នាក់ៗចំនួន៣ម៉ឺនរៀល ដើម្បីជាថ្នូរបាន ចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតកូវីស១៩ តេីរឿងនេះវាពិតឬយ៉ាងណា។

ប្រភពពីប្រជាពលរដ្ឋដដែលៗ បានបន្ថែមទៀតថា ពួកគាត់ពិតជា មានការសោកស្ដាយ​ និងអន់ចិត្ត ជាខ្លាំង ដោយហេតុថាខ្លួន បានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចន្លោះពីរ ៣ ទៅ ៤ថ្ងៃ ដើម្បីមកទទួលការចាក់វ៉ាក់សាំង ។

គួរបញ្ជាក់ថា ចំពោះទទួលបានការចាក់វ៉ាក់សាំង បេីចង់បានលឿនឬក៏ចង់បានឆាប់ ប៉ុន្តែសម្រាប់អ្នកដែលមានប្រាក់ត្រូវបានទទួលវ៉ាក់សាំងភ្លាមៗ ដោយពុំចាំបាច់រងចាំយូនោះទេ ដោយសារតែមានសេវាបង់ប្រាក់ដើម្បីចាក់វ៉ាក់សាំងបែបនេះឯង ជាពិសេសធ្វើការចាក់វ៉ាក់សាំងហួសម៉ោងរដ្ឋបាល ដោយគ្រាន់តែបង់លុយជាការសម្រេច ទាំងនេះជាអ្វីដែលប្រជាជាពលរដ្ឋបានលេីកទ្បេីង។

សកម្មភាពបែបនេះ របស់មន្រ្តី ប្រធានមណ្ឌល និងអនុប្រធានមណ្ឌល គួតែអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាល និងដើម្បីទប់ស្កាត់ ជំងឺការរាតត្បាតកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រពលរដ្ឋ ក្នុងគោលបំណងការពារពីជំងឺ ការឆ្លងជូនប្រជាពលរដ្ឋដោយគ្មានការប្រកាន់និន្នាការគណៈបក្សឬបក្សពួកណានីមួយនោះឡើយ ជាពិសេស រដ្ឋាភិបាលបានហាមដាច់ខាតចំពោះការយកលុយពីប្រជាពលរដ្ឋដែលទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩។

 

បើយោងតាមប្រភពដែលអង្គភាពយើងខ្ញុំ បានខលទូរសព្ទ័ទៅសម្ភាសន៍ លោកអធិការស្រុកបន្ទាយមាស បានឲ្យដឹងថា«លោកថាមិនមានការយកលុយពីប្រជាពលរដ្ឋនោះឡើយ លោកបន្ថែមថា ប៉ុន្តែពិតជាមានមែន ពេលខ្លះ បងប្អូនប្រជាពលរដ្ឋ មួយចំនួនខ្លះដូចជាអោយទឹកសុទ្ធ និង ភេសជ្ជៈ ជារបស់ការហូបចុក ទាំងនេះ ដែលជាទឹកចិត្តរបស់គាត់ បានចំណាយ ចេញពីបេះដូង ។

ហេីយលោកអធិការ បានបន្ថែមទៀតថា «រឿងនេះលោកក៏ពុំបានដឹងសោះទ្បេីយ ករណីបែបនេះ បើមានលោកស្នើសុំឲ្យដាក់ពាក្យ មកអាជ្ញាធរផ្ទាល់តែម្ដង ហើយលោកនឹងឲ្យកម្លាំងធ្វើការតាមដានត្រួតពិនិត្យស្រាវជ្រាវចំពោះករណីនេះ បេីមានកំហុសខុសស្គងណាមួយលោក និង ដាក់ទណ្ឌទៅតាមផ្លូវច្បាប់។

ជាចុងបញ្ចប់ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទទួលខុសត្រូវ និង បានសង្កត់ធ្ងន់ៗថា បេីមានមន្ត្រីណាហានយកលុយពីប្រជាពលរដ្ឋ ជាថ្នូរបានការចាក់វ៉ាក់សាំង ការពារកូវីដ១៩ និងត្រូវទទួលទោសចំពោះមុខច្បាប់បានចែងជាធរាមាន។

ជុំវិញរឿងនេះអង្គភាពយើងខ្ញុំហៅទូរសព្ទ័មេឃុំនិងប៉ុស្ដិ៍រដ្ឋបាលឃុំទូកមាសខាងលិចធ្វើការបញ្ជាក់ដែរ ប៉ុន្តែមិនទទួលទូរសព្ទ័ឡើយ។

អង្គភាពយើងខ្ញុំពុំទាន់បានសម្ភាសន៍ខាងប្រធានមណ្ឌលទូកមាសនៅឡើយ ហើយយើងខ្ញុំកំពុងរងចាំការបកស្រាយរបស់ប្រធានមណ្ឌលក្នុងករណីមួយនេះ៕